ភ្ញៀវអន្តរជាតិមកវៀតណាមកើនឡើងយ៉ាងខ្លាំង

(VOVWORLD) - អគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងវិនិយោគវៀតណាមនាថ្ងៃទី ២៩ វិច្ឆិកាបានឲ្យដឹងថា រយៈពេល ១១ ខែដើមឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិមកវៀតណាមមានចំនួនជិត ២,៩៥ លានលើកនាក់ ច្រើនជាង ២១ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។
ភ្ញៀវអន្តរជាតិមកវៀតណាមកើនឡើងយ៉ាងខ្លាំង - ảnh 1ភ្ញៀវអន្តរជាតិមកទីក្រុងហាណូយមានចំនួនច្រើនកុះករនៅថ្ងៃចុងសប្តាហ៍។ រូបថត៖ vietnamnet.vn

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ សម្រេចបានជិត ៥៩៧ ពាន់លើកនាក់ កើនជាង ២៣% បើប្រៀបធៀបនឹងខែតុលា ហើយច្រើនជាងប្រមាណ ៤០ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ អគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងវិនិយោគវៀតណាមនាថ្ងៃទី ២៩ វិច្ឆិកាបានឲ្យដឹងថា រយៈពេល ១១ ខែដើមឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិមកវៀតណាមមានចំនួនជិត ២,៩៥ លានលើកនាក់ ច្រើនជាង ២១ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ លទ្ធផលនេះគឺដោយសារវៀតណាមបានបើកសកម្មភាពទេសចរណ៍ និងបើកជើងហោះហើរអន្តរជាតិឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ