ភាពជោគជ័យក្នុងថ្ងៃប្រកួតរបស់ក្រុមកីឡាវៀតណាមនៅ Asian Para Games 2018

(VOVWORLD) - នារសៀលថ្ងៃទី៨ ខែតុលា កីឡាករិនីលើកដុំដែក Do Thi Linh Phuong បានធ្វើឲ្យការភ្ញាក់ផ្ញើលនៅពេលដែលដណ្តើមបានមេដាយមាស Asian Para Games ឆ្នាំ២០១៨ ក្នុងវិញ្ញាសារកីឡាលើកដុំដែកសំរាប់ទម្ងន់ ៥០គីឡូក្រាម ដោយមាន ស្នាដៃ ១០៣ គីឡូក្រាម។
ភាពជោគជ័យក្នុងថ្ងៃប្រកួតរបស់ក្រុមកីឡាវៀតណាមនៅ Asian Para Games 2018 - ảnh 1 កីឡាករិនីលើកដុំដែក Do Thi Linh Phuong ដណ្តើមបានមេដាយមាស Asian Para Games ឆ្នាំ២០១៨

កីឡាករិនី Linh Phuong បានចែករំលែកថា គោលដៅរបស់កីឡាករិនីរូបនេះបន្ត ទៀតគឺឈ្នះឲ្យបានមេដាយនៅ Paralympic នាឆ្នាំ ២០២០ ខាងមុខ។ នាថ្ងៃទី៨ ខែតុលាក្រុមកីឡាជនពិការវៀតណាមនៅតែដណ្តើមបានមេដាយមាសមួយ គ្រឿងទៀតរបស់កីឡាហែលទឹក Vo Thanh Tung ក្នុងវិញ្ញាសារហែលទឹក ផ្ងាផ្នែកបរុស មានចម្ងាយចំនួន ៥០ម៉ែត្រ ហើយកីឡាករនេះទទូលបានស្នាដៃ ដ៏ល្អដោយបំបែកឯតគ្គកម្មក្នុងមហោស្រពប្រកួតកីឡាលើកនេះ។ ក្រៅពីនេះ កីឡាករជនពិការវៀតណាមក៏នៅតែដណ្តើមបាន មេដាយប្រាក់និងសំរិទ្ធក្នុង វិញ្ញាសារកីឡាលើកដុំដែក និងអត្តពលកម្មទៀតផង។ គិតរហូតមកដល់ចុងថ្ងៃទី៨ខែតុលា ក្រុមកីឡាជនពិការវៀតណាមដណ្តើមបាន មេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ចំនួន ១គ្រឿងនិងមេដាយសំរិទ្ធចំនួន៥ គ្រឿង ដោយឈរនៅលំដាប់ថ្នាក់ទី៦ក្នុងតារាងមេដាយសរុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ