ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន អភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន

(VOVWORLD) - ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; សហការយ៉ាងជិតស្និទ្ធដើម្បីធានាជោគជ័យនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Ferdinand Romualdez Marcos នៅវៀតណាមនាពេលខាងមុខ។ 
ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន អភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo (រូបថត៖ Van Do/VOV-ភ្នំពេញ)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh នារសៀលថ្ងៃទី៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo ។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; សហការយ៉ាងជិតស្និទ្ធដើម្បីធានាជោគជ័យនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Ferdinand Romualdez Marcos នៅវៀតណាមនាពេលខាងមុខ។ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការស្តារឡើងវិញនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ ដែលក្នុងនោះប្រទេសទាំងពីរគួរតែបើកកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលឆាប់ៗនេះ។ ជាមួយគ្នានោះ ខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខា រួមទាំងកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីន ដំណាក់កាល ២០១៩ - ២០២៤; បន្តចាត់វិធានការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយកំណត់ការដាក់របាំងពាណិជ្ជកម្មលើទំនិញនៃប្រទេសទាំងពីរ។

ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន អភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Van Do/VOV-ភ្នំពេញ)

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្គត់ផ្គង់អង្ករដល់ហ្វីលីពីន និងរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីនក្នុងការធានាសន្តិសុខស្បៀង។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រ ហើយនឹងរៀបចំកិច្ចប្រជុំក្រុមការងារកិច្ចសហប្រតិបត្តិការសមុទ្រ និងមហាសមុទ្រនាពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ