ភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌាមិនទាន់ធូស្រាលឡើយ

ភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌាមិនទាន់ធូស្រាលឡើយ - ảnh 1
លោកស្រី Devyani Khobragade បានចាប់ឃុំខ្លួននាខែធ្នូឆ្នាំ ២០១៣ ដោយការចោទប្រកាន់ពីបទកន្លែងបន្លំ ទិដ្ឋការរបស់អាមេរិក។ (Image: Vietnam+)

(VOVworld) -  នាថ្ងៃទី ១០ មករា រដ្ឋាភិបាលឥណ្ឌាបានស្នើឲ្យអាមេរិកដកទៅ ប្រទេសវិញនូវមន្ត្រីមួយចំនួនដែលមានឋានៈប្រហាក់គ្នានឹងអគ្គកុងស៊ុលរង
របស់ឥណ្ឌាប្រចាំនៅ ទីក្រុង New York លោកស្រី Devyani Khobragade ដែល
បានចាប់ឃុំខ្លួននាខែធ្នូឆ្នាំ ២០១៣ ដោយការចោទប្រកាន់ពីបទកន្លែងបន្លំ
ទិដ្ឋការរបស់អាមេរិក។ លោកស្រី Devyani Khobragade ទើបនឹងវិលត្រឡប
មកប្រទេសវិញ នាថ្ងៃទី ៩ កមរា។ ថ្លែងមតិចំពោះមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់
ពីកាយវិការនេះរបស់ឥណ្ឌា អ្នកនាំពាក្យប្រក្រសួងការបរទេសអាមេរិក លោក
ស្រី Jen Psaki បានទទួលសម្គាល់ថា៖ ឥណ្ឌាបានបណ្តេញចេញមន្ត្រីការទូត
អាមេរិក ព្រមទាំង សម្តែងការអស់សង្ឃឹមចំពោះកាយវិការនេះរបស់ឥណ្ឌា។
លោកស្រី Jen Psaki បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងការទូតអាមេរិក-ឥណ្ឌា
កំពុងស្ថិតក្នុងដំណាកាលសាកល្បងហើយរដ្ឋអំណាចអាមេរិកនឹងបន្តស្វែង
រកវិធានការសមស្របសំដៅបន្ធូស្រាលភាព តានតឹងក្នុងទំនាក់ទំនងទ្វេភាគី។
លោកស្រី Jen Psaki ក៏បានសម្តែងគោលបំណងថា៖ឥណ្ឌាមានការបោះជំហាន
សំខាន់ជាមួយអាមេរិកដើម្បីកែលំអរទំនាក់ទំនងយុទ្ធសាស្ត្រនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ