ភាពតានតឹងខាងនយោបាយនៅថៃឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ
|
មនុស្សចំនួន ១ ម៉ឺននាក់បានធ្វើបាតុកម្ម សំដៅអំពាវនាវផ្តួលរលំរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra។ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៤ វិច្ឆិកា មនុស្សចំនួន ១ ម៉ឺននាក់បានធ្វើបាតុកម្ម សំដៅអំពាវនាវផ្តួលរលំរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck
Shinawatra។ ក្នុងពេលនោះ អ្នកគាំទ្រភាគីអាវក្រមហមចំនួន ៣ ម៉ឺននាក់ក៏ បានប្រមូលផ្តុំនៅកីឡាដ្ឋានមួយនៅរដ្ឋធានីបាងកក់ដើម្បីសម្តែងនូវការគាំទ្រ
របស់ ខ្លួនចំពោះរដ្ឋអំណាចនៃលោកស្រី Yingluck។ ក្រុមបាតុករទាំង ២ សុទ្ធតែ
ប្រកាសថា៖ គេនឹងធ្វើបាតុកម្មដល់ពេលណាគោលដៅរបស់គេនឹងទទួលបាន។ កាយវិការនេះបានធ្វើឲ្យភាពតានតឹងខាងនយោបាយនៅថៃបានឡើងជណ្តើរ
ពីមួយថ្ងៃទៅមួយថ្ងៃ។ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅរដ្ឋធានីរបស់ថៃកំពុង
ប្រឈមមុខនឹងរលកធ្វើបាតុកម្មប្រឆាំងជំទាស់ពង្រាងច្បាប់លើកលែងទោស ដែលទើបនឹងបានសភាជាន់ទាបនៃប្រទេសនេះបានអនុម័ត។ ភាគីប្រឆាំងនៅ
ថៃបានចាត់ទុកថា៖ គោលដៅស្នូលនៃការលើកលែងទោសនេះគឺសំដៅ “លុប
ចោលទោស” របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra។ ដោយ
មិនអើពើដល់ ការដែលព្រឹទ្ធសភាថៃបានបដិសេធលើពង្រាងច្បាប់នេះ នាថ្ងៃទី
១១ វិច្ឆិកា ប៉ុន្តែ មនុស្សជាច្រើននាក់នៅតែទាមទាផ្តួលរលំរដ្ឋាភិបាលកាន់
អំណាច។
នាព្រឹកថ្ងៃទី ២៥ វិច្ឆិកា នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ
លោកស្រី Yingluck Shinawatra បានដំណើរកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ
មើលការពន្យាពេលចំពោះការអនុវត្តច្បាប់សន្តិសុខក្នុងរាជធានីបាងកក់សំដៅ
ទប់ទល់នឹងការធ្វើបាតុកម្មនិងបង្កើនការងារការពារវិមាននាយករដ្ឋមន្ត្រីនិង
ទីស្នាក់ការរដ្ឋសភាថៃ៕