ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានបន្តឡើងជណ្តើរ

ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានបន្តឡើងជណ្តើរ - ảnh 1
រឿងហេតុនេះនឹងជះ ឥទ្ធិពលអាក្រក់ដល់ការកែលំអរទំនាក់ទំនងរវាងប្រទេសជិតខាងទាំង ២។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ៨ សីហា ឥណ្ឌាបានចោទប្រកាន់ដោយផ្ទាល់ចំពោះកងទ័ព
ប៉ាគីស្ថានទាក់ទិនដល់ការវាយប្រហារក្នុងតំបន់ខែ្សព្រំដែនត្រួតពិនិត្យ (LOC) រវាង
ប្រទេសទាំង ២ ដែលបានធ្វើ​ឲ្យទាហានឥណ្ឌាចំនួន ៥ នាក់ត្រូវស្លាប់ នាថ្ងៃទី ៦
សីហា កន្លងមក ។  New Dehli ក៏បានអះអាងថា៖ រឿងហេតុនេះនឹងជះឥទ្ធិពល
អាក្រក់ដល់ការកែលំអរទំនាក់ទំនងរវាងប្រទេសជិតខាងទាំង ២។ ថ្លែងមតិចំពោះ
មុខរដ្ឋសភា រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌា លោក A.K. Antony បានអះអាង
ថា៖ កងទ័ពពិសេសរបស់ប៉ាគីស្ថានទាក់ទិនដល់ការវាយប្រហារនេះ។ សេចក្តីថ្លែង
ការពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពី ភាគីប្រឆាំងនៅឥណ្ឌាបានរិះគន់ លោក
A.K. Antony ដែលបានគ្មានកាយវិការណាមួយឡើយចំពោះរឿងហេតុនេះ ក្នុងកាលៈ
ទេសៈ ប្រទេសទាំង ២ កំពុងខំប្រឹងប្រែងចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ។ នា
ថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក​ Nawaz Sharif បានប្រមូលផ្តុំកិច្ចប្រជុំជា
បន្ទាន់ដើម្បីពិភាក្សាអំពីភាពតានតឹង ដែលកំពុងកើនឡើងរវាងប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ