ភាពរស់រវើកក្នុងពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០១៨
(VOVWORLD) - ថ្ងៃនេះជាថ្ងៃទី៣ ដែលពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញបានកំពុងប្រព្រឹត្តទៅនៅសួន ច្បារ 23/9 ខណ្ឌ ១ ទីក្រុងហូជីមិញ បានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។
ភាពរស់រវើកក្នុងពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០១៨ |
នៅទីនេះមានស្តង់ទំនិញចំនួនជិត ៥០ ស្តង់ ដោយមាន តាំងបង្ហាញផលិតផលទេសចរណ៍ របស់ក្រុមហ៊ុនទេសចរណ៍នានាដែលមកពីខេត្ត Nghe An, Da Nang, Quang Ngai, Phu Yen, Binh Dinh, Nha Trang, Quang Ninh ជាដើម។ លោក Nguyen Thai Hoa តំណាង ក្រុមហ៊ុនទេសចរណ៍ Let’s Fly ក្រុង Nha Trang ខេត្ត Khanh Hoa បានឱ្យដឹងថា:
"ឆ្នាំនេះតាមការរំពឹងទុកជាដំបូងបង្អស់គឺ ផ្សព្វផ្សាយឲ្យបានរូបភាពរបស់ទេសចរណ៍ Nha Trang ។ ជាពិសេសតាមរយៈការតាំងពិព័រណ៍នេះ ក្រុមហ៊ុនអាចឧទ្ទេសនាមអំពីដំណើរកំសាន្ត Tour ថ្មីៗដ៏ល្បីល្បាញនៅ ក្រុង Nha Trang ក៏ដូចជា Tour នៅកោះ Binh Ba,កោះ Diep Son និង Tour Hang Rai ។ Tour ទាំងបីនេះគឺជា Tour ដែលមានដំណើរកម្សាន្តដ៏ក្តៅ គគុក និងមានគុណភាពល្អបំផុតនៅក្រុង Nha Trang ។ "
មាន Tour ទេសចរណ៍ក្នុងស្រុកនិងបរទេស Tour ចំនួនជាង ៧០.០០០ ត្រូវបានលក់ចេញ ក្នុងឱកាសនេះដោយមានការបញ្ចុះតម្លៃដ៏គួរអោយទាក់ទាញចិត្តភ្ញៀវទាំងឡាយ ហើយក៏នាំមកនូវភាពអស្ចារ្យសម្រាប់ពិធីបុណ្យទេសចរណ៍ហូជីមិញ ឆ្នាំ ២០១៨ ៕