ភាពស៊ាំនឹងជម្ងឺរាតត្បាត Covid-19 អាចបាត់បង់ទៅវិញក្រោយរយៈពេលប៉ុន្មានខែ
(VOVWORLD) - អ្នកជំងឺ COVID-19 អាចបាត់បង់ទៅវិញនូវភាពស៊ាំ ហើយក៏ប្រឈមមុខនឹងហានិភ័យនៃការឆ្លងឡើងវិញក្នុងរយៈពេលពីរបីខែបន្ទាប់ពីការជាសះស្បើយផងដែរ។
អ្នកជំនាញស្រាវជ្រាវវ៉ាក់សាំង Covid-19 នៅក្នុងមន្ទីរពិសោធន៍មួយក្នុងទីក្រុងឡុងប្រទេសអង់គ្លេស។ (រូបថត៖ AFP / TTXVN) |
យោងតាមលទ្ធផលនៃការស្រាវជ្រាវដំបូងរបស់អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ King's College London ប្រទេស អង់គ្លេស បានឲ្យដឹងថាអ្នកជំនាញបានធ្វើតេស្តកម្រិតអង្គបដិប្រាណនៅក្នុងរាងកាយរបស់អ្នកជំងឺ Covid-19 ជាង ៩០ នាក់ហើយបានវាយតម្លៃចំពោះការផ្លាស់ប្តូររបស់អង្គបដិប្រាណទៅតាមពេលវេលាផងដែរ។
ក្នុងចំណោមអ្នកជំងឺដែលចូលរួមក្នុងការស្រាវជ្រាវ មានអ្នកជំងឺចំនួន ៦០% បានមានប្រតិកម្មយ៉ាងខ្លាំងចំពោះវីរុសភ្លាមៗក្នុងសប្តាហ៍ដំបូងនៃការឆ្លងជំងឺនេះ។ ប៉ុន្តែក្រោយរយៈពេល ៣ ខែ មកដែលមានអ្នកជំងឺជាង ១៦,៧% ក្នុង ចំណោមអ្នកជំងឺទាំងនេះ នៅតែរក្សាកបានអង្គបដិប្រាណ Covid-19 នៅម្រិតខ្ពស់ ហើយក្រោយរយៈពេល ៩០ ថ្ងៃ មានអ្នកជំងឺមួយចំនួនមិនសូវមានបរិមាណអង្គ បដិប្រាណ Covid-19 គ្រប់គ្រាន់ក្នុងឈាមដើម្បីវាស់បានឡើយ។ ការស្រាវជ្រាវបានបង្ហាញថា ភាពស៊ាំនឹងវីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺ Covid-19 មិនមែនមានវត្តមានជានិច្ចនោះទេ ហើយអាចបាត់ទៅវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ដូចជាភាពស៊ាំរបស់រាងកាយមនុស្សចំពោះវីរុសផ្តាសាយអញ្ចឹងដែរ៕