ម៉ិកស៊ិកស្រាវជ្រាវទីផ្សារកាត់ដេរវៀតណាម

ម៉ិកស៊ិកស្រាវជ្រាវទីផ្សារកាត់ដេរវៀតណាម - ảnh 1
ម៉ិកស៊ិកស្រាវជ្រាវទីផ្សារកាត់ដេរវៀតណាម

          (VOV)_គណៈប្រតិភូអង្គភាពអាជីវកម្ម នៃសភាឧស្សាហកម្មកាត់ដេរជាតិ​ម៉ិក
ស៊ិក (Canaintex) នឹងមកសិក្សាស្រាវជ្រាវវិស័យកាត់​ដេររបស់វៀតណាម ចាប់ពីថ្ងៃទី
២២ដល់ថ្ងៃទី២៧សីហា។ គណៈប្រតិភូនេះនឹងទៅទស្សនារោងចក្រចំនួន៧ និងតំបន់
ឧស្សាហកម្មកាត់ដេរមួយ ដើម្បីវិភាគ និងស្រាវជ្រាវដំណើរផលិតកម្ម របស់ផ្នែកកាត់
ដេរវៀតណាម។ Canaintex បានអះអាងថា៖ បន្ទាប់ពីពេលកិច្ចព្រមព្រៀងដៃគូឆ្លង
មហាសមុទ្រប៉ាស៊ីហ្វីក (TPP) បានអនុម័ត ការនាំចេញទំនិញកាត់ដេររបស់វៀតណាម
នឹងកើនឡើងយ៉ាងខ្លាំងក្លា និងបើក​ទូលាយចំណែកទីផ្សារ​ក្នុងតំបន់ TPP ជាពិសេស
គឺនៅក្នុងទីផ្សារអាមេរិក។

          នាបច្ចុប្បន្ន វៀតណាមជាអ្នកផ្គត់ផ្គង់ទំនិញកាត់ដេរសំខាន់ទី២របស់ទីផ្សារអា
មេរិក ដែលក្នុងនោះម៉ិកស៊ិក ឈរលំដាប់ថ្នាក់ទី៦។ តាមការស្ថិតិ ទំហំពាណិជ្ជកម្មនាំ
ចេញរបស់ផ្នែកកាត់ដេរវៀតណាម ទៅអាមេរិក ក្នុងឆ្នាំ២០១៥ទទួលបាន​១១ពាន់
លានដុល្លារអាមេរិក ហើយក្នុងឆមាសទី១ឆ្នាំ២០១៦នេះ ទទួលបានជាង៤ពាន់លាន
ដុល្លារអាមេរិក កើនជិត៦% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ​មិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ