(VOVWORLD) - ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ កសិកម្មវៀតណាមបន្តអះអាងពីឋានៈរបស់ខ្លួន ដោយមានអតិរេកខ្ពស់ក្នុងមុខទំនិញសំខាន់ៗ។
ក្នុងនោះ មុខទំនិញចំនួន ៦ សម្រេចបានអតិរេកពាណិជ្ជកម្មរៀងៗខ្លួន ជាង ១ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ឈើ និងផលិតផលពីឈើ នាំមុខគេដោយមានអតិរេកជាង ១០,៩ ពាន់លានដុល្លារ អាមេរិក បន្ទប់មកគឺ បន្លែ កាហ្វេ អង្ករ បង្គា និងត្រីប្រា។
អតិរេកពាណិជ្ជកម្មនៃវិស័យកសិ-រុក្ខា-ជលផលទាំងមូលសម្រេចបានជាង ១៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ ទាក់ទងនឹងទីផ្សារនាំចេញ សហរដ្ឋអាមេរិក ចិន និងជប៉ុននៅតែបន្តជាដៃគូចម្បង។ ក្នុងនោះ ការនាំចេញទៅសហរដ្ឋអាមេរិកបានកើនឡើង ២៥,៩%។
ផ្ទុយទៅវិញ វៀតណាមបន្តបង្កើនការនាំចូល ដោយទំហំនៃការនាំចូលសរុបនៃផលិតផលកសិ-រុក្ខា-ជលផល សម្រេចបាន ៣៦,៥៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៥%។
មជ្ឈដ្ឋានសេដ្ឋវិទូបានឲ្យដឹងថា បើទោះបីជាការនាំចូលបានកើនឡើងក៏ដោយ ប៉ុន្តែប្រការនេះឆ្លុះបញ្ចាំងពីតម្រូវការវត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងស្រុកនៅតែមានច្រើនណាស់ ដែលបង្ហាញពីការស្តារឡើងវិញយ៉ាងខ្លាំងនៃសកម្មភាពផលិតកម្ម៕