មជ្ឈដ្ឋានប្រតិភូបោះឆ្នោតលោក Donald Trump ធ្វើជាប្រធានាធិបតីអាមេរិកជាផ្លូវការ

មជ្ឈដ្ឋានប្រតិភូបោះឆ្នោតលោក Donald Trump ធ្វើជាប្រធានាធិបតីអាមេរិកជាផ្លូវការ - ảnh 1
មជ្ឈដ្ឋានប្រតិភូបោះឆ្នោតលោក Donald Trump ធ្វើជាប្រធានាធិបតីអាមេរិកជាផ្លូវការ (VNA)


(VOVworld) – នាថ្ងៃទី​ ១៩ ធ្នូ បណ្ដាប្រតិភូរបស់អាមេរិកបានសម្រេចការបោះ
ឆ្នោតមានចរិតលក្ខណៈចាប់បង្ខំដើម្បីជ្រើសរើសជាផ្លូវការបេក្ខជននៃគណៈបក្ស
សាធារណៈរដ្ឋ លោក Donald Trump ធ្វើជាប្រធានាធិបតីទី ៤៥ របស់ប្រទេស នេះ
ក្នុងពេលដែល លោក Mike Pence នឹងត្រូវបានជ្រើសតាំងធ្វើជាអនុប្រធានាធិប
តីក្នុងគណៈរដ្ឋមន្ត្រីខាងមុខផងដែរ។​ ទីភ្នាក់ងារសារព័ត៌មាននិងកាណាល់ ទូរ
ទស្សន៍ធំៗនៅអាមេរិកបានផ្សាយព័ត៌មានថា៖ ក្នុងការបោះឆ្នោតនាថ្ងៃទី ១៩​ធ្នូ
មានប្រតិភូយ៉ាងហោចណាស់ចំនួន ៤ នាក់​របស់គណៈបក្សប្រជាធិបតេយ្យមិន
បោះឆ្នោតសំរាប់បេក្ខជន  Hillary Clinton ទេ​ ហើយប្រតិភូចំនួន​ ២ រូបបានមិន
 លៃទុកសម្លេងគាំទ្ររបស់ខ្លួនសំរាប់លោក Donald Trump នៅឡើយ។​ ប៉ុន្តែ បេក្ខ
 ជន Donald Trump ដណ្តើមបានសម្លេងគាំទ្ររបស់ប្រតិភូចំនួន ២៧០ តាម
រដ្ឋធម្មនុញ្ញ ហើយឈ្នះក្នុងការបោះឆ្នោត។​ សម្លេងគាំទ្ររបស់ប្រតិភូចុងក្រោយ
ដែលលោក Donald Trump​ ទទួលបានក្នុងការបោះឆ្នោតឆ្នាំនេះគឺ ៣០៤ ក្នុង
ពេលនោះ លោកស្រី Hillary Clinton ទទួលបានសម្លេងគាំទ្រចំនួន ២២៨ តែ
បណ្តោះ។ រដ្ឋសភាអាមេរិកនឹងដំណើរកិច្ចប្រជុំពេញអង្គនាថ្ងៃទី ៦​ មករា ឆ្នាំ
២០១៧ ដើម្បីពិនិត្យសន្លឹកឆ្នោតនៃប្រតិភូក្រោមការឃ្លាំមើលរបស់អនុប្រធា
នាធិ បតី លោក Joe Biden៕

ប្រតិកម្មទៅវិញ

ផ្សេងៗ