មជ្ឈដ្ឋានមន្ត្រីអាមេរិក-ស.ប.ប.ក. បញ្ចប់ការចរចារថ្នាក់អ្នកជំនាញការលើកទី ២
(VOVWORLD) - នាថ្ងៃទី ៣០ ឧសភា ក្រុមចរចាថ្នាក់អ្នកជំនាញការរបស់អាមេរិកនិង ស.ប.ប.ក. បានពិភាក្សាអំពីរបៀបវារៈសំរាប់សន្និសីទកំពូលទ្វេភាគីដែលបាន បញ្ចប់នារសៀលថ្ងៃដដែលនៅភូមិឈប់បាញ់ Panmunjom នៅតំបន់ដែនដីរបស់ កូរ៉េខាងជើង។
មជ្ឈដ្ឋានមន្ត្រីអាមេរិក-ស.ប.ប.ក. បញ្ចប់ការចរចារថ្នាក់អ្នកជំនាញការលើកទី ២ |
នាថ្ងៃទី ៣០ ឧសភា ក្រុមចរចាថ្នាក់អ្នកជំនាញការរបស់អាមេរិកនិង ស.ប.ប.ក. បានពិភាក្សាអំពីរបៀបវារៈសំរាប់សន្និសីទកំពូលទ្វេភាគីដែលបាន បញ្ចប់នារសៀលថ្ងៃដដែលនៅភូមិឈប់បាញ់ Panmunjom នៅតំបន់ដែនដីរបស់ កូរ៉េខាងជើង។ ក្រុមចរចារបស់អាមេរិកដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅហ្វីលីពីន លោក Sung Kim បានជួបចរចាជាមួយក្រុមចរចារបស់កូរ៉េខាងជើង ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Choe Son-hui។ ភាគីទាំងពីរបាន ពិភាក្សាអំពីការស្វែងរករបៀបរួមក្នុងការលុបបំបាត់នុយក្លេអ៊ែរតាមដំណាក់កាល និមួយៗនិងព្រមៗគ្នាជាមួយគោលជំហររបស់ព្យុងយ៉ាង។ ក្រៅពីនោះ ភាគីទាំង ពីរបានពិភាក្សាអំពីការបញ្ជូនកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) របស់ ស.ប.ប.ក. ចេញពីប្រទេសនេះដែរ។ ក្រុមចរចាទាំងពីរនេះក៏បានសម្រេចការពិភាក្សាអំពី របៀបវារៈសំរាប់សន្និសីទកំពូលអាមេរិក-ស.ប.ប.ក. ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១២ មិថុនា ខាងមុខនៅសឹង្ហបុរី៕