មជ្ឈដ្ឋានមន្ត្រីអាមេរិកឯកភាពលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាដោយមានទឹកប្រាក់ចំនួន ២០០០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump សម្រេចបានកិច្ចព្រមព្រៀង លើសេចក្តព្រាងច្បាប់ស្តីពីការជម្រុញសេដ្ឋកិច្ចដែលមានទ្រង់ ទ្រាយដ៏ធំមួយដោយមានទឹកប្រាក់ចំនួន ២,០០០ ពាន់លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារជម្ងឺរាតត្បាត Covid-19 បង្កឡើង។
មជ្ឈដ្ឋានមន្ត្រីអាមេរិកឯកភាពលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាដោយមានទឹកប្រាក់ចំនួន ២០០០ ពាន់លានដុល្លារអាមេរិក - ảnh 1 អគាររដ្ឋសភាអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ២៥ ខែមីនា សមាជិកព្រឹទ្ធសភាអាមេរិក និងមជ្ឈដ្ឋានមន្ត្រីរដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចបានកិច្ចព្រមព្រៀងលើសេចក្តព្រាងច្បាប់ស្តីពីការជម្រុញសេដ្ឋកិច្ចដែលមានទ្រង់ទ្រាយដ៏ធំមួយដោយមានទឹកប្រាក់ចំនួន ២,០០០ ពាន់លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារជម្ងឺរាតត្បាត Covid-19 បង្កឡើង។

យោងតាមបទបញ្ញត្តិ សភាទាំងពីររបស់អាមេរិកនៅតែត្រូវការបោះឆ្នោតដើម្បីអនុម័តលើច្បាប់ផ្តល់ជំនួយគាំទ្រ និងជំរុញខឿនសេដ្ឋកិច្ចនេះ មុនពេលដាក់ជូនប្រធានាធិបតីអាមេរិកលោក  Donald Trump ចុះហត្ថលេខាលើច្បាប់នេះតែម្តង។ ប្រសិនបើត្រូវបានអនុម័តនោះ កញ្ចប់ថវិកាលើកនេះនឹងក្លាយទៅកញ្ចប់ថវិកាជួយសង្គ្រោះទី៣របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ