មជ្ឈដ្ឋានសហគ្រាសម៉ាឡេស៊ីមានគោលបំណងបើកទូលាយអាជីវកម្មនៅវៀតណាម

(VOVworld) - តាមការស្ទង់មតិសហគ្រាសឆ្នាំ២០១៦របស់ធនាគារ United
Overseas Bank (UOB) អាស៊ីដែលត្រូវបានប្រកាសកាលពីថ្ងៃទី៣១ មិនា ថា មាន
សហគ្រាសម៉ាឡេស៊ីចំនួន៣៨%ជ្រើសរើសវៀតណាមជាប្រទេសពេញនិយមនៅ
ទ្វីបអាស៊ីដើម្បីបើកទូលាយអាជីវកម្មក្នុងរយៈពេលពី៣ដល់៥ឆ្នាំខាងមុខ។មជ្ឈដ្ឋាន
សហគ្រិនម៉ាឡេស៊ីវាយតំលៃខ្ពស់ចំពោះលក្ខណៈនៅវៀតណាមដូចជានយោបាយ
ស្ថិរភាព តម្រូវការធំនិងកាន់តែកើនឡើងរបស់អតិថិជន ពន្ធនិងការកំណត់មានភាព
ងាយស្រួល។កំណើនសេដ្ឋកិច្ចចំនួន៦%ក្នុងឆ្នាំ២០១៦ និងកម្លាំងពលករវ័យក្មេង
ស្រូបយក៦០%ក្នុងបរិមាណចំនួនប្រជាជនសរុបទាំង ៩០លាននាក់នោះ បាននាំ
វៀតណាមក្លាយទៅជាកន្លែងបណ្ដាក់ទុនគួរឲ្យទាក់ទាញ។មជ្ឈដ្ឋានសហគ្រាស
ម៉ាឡេស៊ីក៏បានចាប់អារម្មណ៍ដោយសារឱកាសនឹងត្រូវបានបើកទូលាយថែមទៀត
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា មួយសហភាពអឺរ៉ុប (EU) និងសម្ព័ន្ធ
សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ