មជ្ឈដ្ឋានអ្នកជំនាញព្យាករណ៍ពីសេណារីយ៉ូវិបត្តិហិរញ្ញវត្ថុ
(VOVWORLD) - សេដ្ឋកិច្ចវិទូ Jesse Colombo ដែលជាអ្នកធ្លាប់ បានព្យាករណ៍ពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ បានចាត់ទុកថាពិភពលោកកំពុងស្ថិតនៅក្នុងវិបត្តិហិរញ្ញវត្ថុថ្មី ហើយវាអាចនឹងអាក្រក់ជាងមុន។ លោក Jesse Colombo បានក្រើនរំលឹកថាជំងឺ COVID-19 អាចក្លាយទៅជាកត្តាចំពោះ វិបត្តិថ្មីមួយ។
អាជីវករនៅផ្សារហ៊ុនញូវយ៉កសហរដ្ឋអាមេរិក(រូបថត៖ THX / TTXVN) |
ទន្ទឹមនឹងនេះ ការរាតត្បាតនៃជំងឺ COVID-១៩ បានបណ្ដាលឲ្យតម្រូវការធ្វើដំណើររបស់ប្រជាជនធ្លាក់ចុះ ជាពិសេសគឺប៉ះពាល់ដល់វិស័យអាកាស ចរណ៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
កាលពីថ្ងៃទី ១២ ខែមីនា ក្រុមមន្ត្រីនាយកដ្ឋាន អាកាសចរណ៍ស៊ីវិលចិនបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះ បានរាយការអំពីការ
ខាតបង់សរុបចំនួន ២០,៩៦ ពាន់ លានយ័ន (ប្រហែល ៣ ពាន់លានដុល្លារអាមេរិក) ក្នុងខែកុម្ភៈ។ការធ្វើដំណើរតាមយន្ដហោះកាលពីខែកុម្ភៈកន្លងទៅបានធ្លាក់ចុះ ៨៤.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។
មុននេះ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បួង Korean Air បានព្រមានថាការផ្ទុះឡើងនៃ COVID-១៩ អាចគំរាមកំហែងដល់ការរស់រានរបស់ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ប្រទេសនេះ បន្ទាប់ពីពាក់កណ្តាលពិភពលោកបានដាក់កំហិតលើការធ្វើដំណើរចំពោះភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូង៕