មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នឹងជាទីកន្លែងចាប់អាជីពល្អ បំផុតនិងជាឆ្អឹងកំណើនមួយនៃទីក្រុងហាណូយ
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ កុម្ភៈ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទៅជួបធ្វើការនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac ទីក្រុងហាណូយ។
មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នឹងជាទីកន្លែងចាប់អាជីពល្អ បំផុតនិងជាឆ្អឹងកំណើនមួយនៃទីក្រុងហាណូយ |
(VOVworld) – នាព្រឹកថ្ងៃទី ២២ កុម្ភៈ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទៅជួបធ្វើការនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac ទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹមថា៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នឹងជាទីកន្លែងដែលរួមវិភាគទានសំខាន់ចូលក្នុងការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្ម ៤.០ និងជាទីកន្លែងកសាងប្រព័ន្ធបរិដ្ឋានចាប់ផ្តើមអាជីពថ្មីរបស់វៀតណាម។ លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយជំរុញយ៉ាងខ្លាំងថែមទៀតដំណើរការកសាងតំបន់នេះដើម្បីមិនទុកឲ្យបាត់បង់ឱកាសអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសជាតិ។ លោកបានសង្កត់ធ្ងន់ទៀតថា៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac និងសកលវិទ្យាល័យជាតិហាណូយនឹងជាឆ្អឹងកំណើនមួយរបស់ទីក្រុងហាណូយក្នុងប៉ុន្មានឆ្នាំខាងមុខ។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអំពាវនាវឲ្យបណ្ដាវិនិយោគិនក្តាប់ជាប់ឱកាសដើម្បីវិនិយោគចូលក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac យ៉ាងឆាប់រហ័ស៕