មេដឹកនាំជាន់ខ្ពស់ ISIS ត្រូវបានកំទេចនៅក្នុងប្រទេសស៊ីរី

(VOVWORLD) - អង្គការរដ្ឋអ៊ីស្លាម(IS)ស្វ័យប្រកាស នៅថ្ងៃអង្គារទី ៣ ខែសីហាបានឲ្យដឹងថា មេដឹកនាំជាន់ខ្ពស់របស់អង្គការនេះគឺ Abu al-Hussein al-Husseini al-Qurashi ត្រូវបានកំទេចក្នុងការប៉ះទង្គិចគ្នានៅភាគពាយ័ព្យប្រទេសស៊ីរី។
មេដឹកនាំជាន់ខ្ពស់ ISIS ត្រូវបានកំទេចនៅក្នុងប្រទេសស៊ីរី - ảnh 1Abu al-Hussein al-Husseini al-Quraishi មេដឹកនាំកំពូលរបស់ IS ។ ប្រភព៖ Reuters

អ្នកនាំពាក្យក្រុម IS បានបង្ហោះសេចក្តីប្រកាសនៅលើគណនី Telegram របស់ខ្លួនដែលបានឲ្យដឹងថា Qurashi ត្រូវបាន "សម្លាប់នៅក្នុងការប៉ះទង្គិចដោយផ្ទាល់" ជាមួយចលនាឥស្លាមជីហាដ Hayat Tahrir al-Sham នៅក្នុងខេត្ត Idlib របស់ប្រទេសស៊ីរី។ កាលពីចុងឆ្នាំមុន IS បានប្រកាសថា ខ្លួនបានជ្រើសរើស Abu al-Hussein al-Husseini al-Quraishi ជាមេដឹកនាំកំពូលរបស់ខ្លួន បន្ទាប់ពីមេបញ្ជាការ IS ពីមុនត្រូវបានសម្លាប់នៅភាគខាងត្បូងប្រទេសស៊ីរី។ របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីខែកុម្ភៈឆ្នាំនេះបានឲ្យដឹងថា ក្រុម IS ត្រូវបានប៉ាន់ប្រមាណថាមានសមាជិកនិងអ្នកគាំទ្រពី ៥.០០០ -៧.០០០នាក់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ