មេដឹកនាំជាន់ខ្ពស់របស់តាលីបង់ត្រូវសម្លាប់នៅអាហ្គានីស្ថាន

មេដឹកនាំជាន់ខ្ពស់របស់តាលីបង់ត្រូវសម្លាប់នៅអាហ្គានីស្ថាន - ảnh 1
មេដឹកនាំជាន់ខ្ពស់របស់តាលីបង់នៅប៉ាគីស្ថានលោក Azam Tariq ត្រូវបានគេនិយាយថា បានស្លាប់នៅអាហ្គានីស្ថាន (រូបថត៖RFERL/TTXVN)

(VOVworld) - នាថ្ងៃទី២៥ កញ្ញា ប្រភពព័ត៌មានរបស់ក្រុមឧទ្ទាមតាលីបង់ឲ្យដឹង
ថា មេដឹកនាំជាន់ខ្ពស់របស់ក្រុមនេះនៅប៉ាគីស្ថានលោក Azam Tariq ត្រូវបានគេ
និយាយថា បានស្លាប់នៅខេត្ត Paktika ប្រទេសអាហ្គានីស្ថាន។ប្រភពព័ត៌មាន នេះ
ឲ្យដឹងថែមទៀតថា លោក Azam Tariq ជាសមាជិកមួយក្នុងចំណោម សមាជិកទាំង
៤នាក់របស់តាលីបង់ដែលត្រូវសម្លាប់ក្នុងយុទ្ធនាការរបស់កងកម្លាំងសន្តិសុខ
អាហ្គានីស្ថានកាលពីយប់ថ្ងៃទី២៤ កញ្ញា។កូនប្រុសរបស់លោក Azam Tariq ក៏បាន
ស្លាប់ដែរ។លោក Azam Tariq ធ្លាប់ជាអ្នកនាំពាក្យនៃក្រុម Tehrik-e-Taliban Pakistan
(TTP) ហើយកំពុងកាន់តំណែងនេះក្នុងសាខាតាលីបង់ដឹកនាំ ដោយលោក
Khan Sayed៕

ប្រតិកម្មទៅវិញ

ផ្សេងៗ