មេដឹកនាំរុស្ស៊ី និងអាល្លឺ​ម៉ង់ ជួប​សន្ទនា​តាម​ទូរស័ព្ទ

(VOVWORLD) - នាថ្ងៃទី ២ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដោយបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅលើសមុទ្រខ្មៅ ជាពិសេសបញ្ហានៃការនាំចេញជីរបស់រុស្ស៊ី។
មេដឹកនាំរុស្ស៊ី និងអាល្លឺ​ម៉ង់ ជួប​សន្ទនា​តាម​ទូរស័ព្ទ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។ (រូបថត៖  AFP/TTXVN)

វិមានក្រឹមឡាំងបានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក Putin បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដោយយុត្តិធម៌ លើគ្រប់ជ្រុងជ្រោយ តាមនោះ ដកចេញឧបសគ្គទាំងអស់ចំពោះការផ្គត់ផ្គង់របស់រុស្ស៊ី។ លើសពីនេះទៅទៀត មេដឹកនាំរុស្ស៊ីក៏បានស្នើឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព ចំពោះឧប្បត្តិហេតុនៅបំពង់បង្ហូរឧស្ម័ន Nord Stream និង Nord Stream 2 ដោយមានការចូលរួមពីអាជ្ញាធរនៃសហព័ន្ធរុស្ស៊ី។

រីឯខ្លួនវិញ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអំពាវនាវឲ្យលោកប្រធានាធិបតី Putin ជំរុញដំណោះស្រាយការទូតសម្រាប់ជម្លោះនៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មេដឹកនាំទាំងពីរបានជួបសន្ទនាតាមទូរស័ព្ទជាទៀងទាត់ ចាប់តាំងពីរុស្ស៊ីបានអនុវត្តន៍ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ