មេដឹកនាំសហភាពអឺរ៉ុបជំរុញការជ្រើសតាំងតំណែងសំខាន់ៗបន្ទាប់ពីការបោះឆ្នោតសភាអឺរ៉ុប
(VOVWORLD) - មេដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ១៧ ខែមិថុនា មានវត្តមាននៅទីក្រុង ប្រ៊ុចសែល (បែលហ្សិក) ដើម្បីពិភាក្សាអំពីការបែងចែកតំណែងកំពូលរបស់ប្លុកនេះ បន្ទាប់ពីការបោះឆ្នោតសភាអឺរ៉ុបដែលទើបបានបញ្ចប់។
លោកស្រី Ursula von der Leyen។ (រូបថត៖ AP) |
កិច្ចការអាទិភាពមួយគឺជ្រើសតាំងប្រធានគណៈកម្មាធិការអឺរ៉ុប (EC) ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប។ តាមការគ្រោងទុក មេដឹកនាំនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូល EU នៅថ្ងៃទី ២៧-២៨ ខែមិថុនា។ លោកស្រី Ursula von der Leyen ត្រូវបានគេចាត់ទុកថា ទំនងជានឹងកាន់តំណែងនេះសម្រាប់អាណត្តិទីពីរ។ គណបក្សប្រជាជនអឺរ៉ុប (EPP) របស់លោកស្រី von der Leyen គឺជាគណបក្សដែលទទួលបានជ័យជម្នះដ៏ធំបំផុតនៅ ក្នុងការបោះឆ្នោតសភាអឺរ៉ុបនាពេលថ្មីៗនេះ។ ដើម្បីទទួលបានការយល់ព្រមពី មេដឹកនាំសហភាពអឺរ៉ុបដើម្បីបន្តកាន់តំណែងនេះ លោកស្រី von der Leyen អាយុ ៦៥ ឆ្នាំត្រូវការទទួលបានការគាំទ្រពី ប្រទេសសមាជិកយ៉ាងហោចណាស់ ១៥/២៧ ដែលស្រូបយកយ៉ាងហោចណាស់ ៦៥% នៃចំនួនប្រជាជនសហភាពអឺរ៉ុប។
ក្រៅពីតំណែងជាប្រធាន EC មេដឹកនាំសហភាពអឺរ៉ុបក៏បានពិភាក្សាអំពីតំណែង ប្រធានក្រុមប្រឹក្សាអឺរ៉ុបដែលបច្ចុប្បន្នទទួលបន្ទុកដោយលោក Charles Michel និងតំណែងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុបដែលលោក Joseph Borrell កំពុងកាន់៕