មេដឹកនាំអាមេរិកនិងចិនគ្រោងទៅបំពេញទស្សនកិច្ចនៅប៉េរូនិងប្រេស៊ីល

(VOVWORLD) - សេតវិមាន នៅថ្ងៃទី៧ ខែវិច្ឆិកា បានប្រកាសថា ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប៉េរូនិងប្រេស៊ីលចាប់ពីថ្ងៃទី ១៤-១៩ ខែវិច្ឆិកា។ 

ជាក់ស្តែង លោកប្រធានាធិបតី Biden នឹងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា។ បន្ទាប់មក មេដឹកនាំអាមេរិកនឹងទៅ Manaus ដែលជាទីតាំងនៅក្នុងព្រៃអាម៉ាហ្សូននៅក្នុងប្រទេសប្រេស៊ីល ហើយនឹងនៅទីក្រុង Rio de Janeiro ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមសេដ្ឋកិច្ចឈានមុខគេ និងកំពុងរីកចម្រើនលើពិភពលោក (G20)។

ក្នុងពេលជាមួយគ្នានោះ នៅថ្ងៃទី ៨ វិច្ឆិកា ក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping នឹងចូលរួមកិច្ចប្រជុំ APEC និង G20 នៅប្រទេសចំនួនពីរនៅអាមេរិកខាងត្បូង។ ជាពិសេស ថ្នាក់ដឹកនាំចិននឹងមករដ្ឋធានី Lima របស់ប្រទេសប៉េរូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី ៣១ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូចាប់ពីថ្ងៃទី ១៣-១៧ ខែមិថុនា។ បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសប៉េរូ លោកប្រធានាធិបតី Xi Jinping នឹងទៅកាន់ទីក្រុង Rio de Janeiro ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ១៧-២១ ខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ