មិត្តភាពរឹងមាំក្នុងមហោស្រពវប្បធម៌មិត្តភាព “ពណ៌នៃអាស៊ាន”

(VOVWORLD) - មហោស្រពវប្បធម៌មិត្តភាព “ពណ៌នៃអាស៊ាន” បានបើកកាលពីយប់ថ្ងៃទី  ៣០ ខែសីហានៅទីក្រុងហាណូយ។ មហោស្រពនេះត្រូវបានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ រៀបចំឡើងដោយមានការសម្របសម្រួលជាមួយស្ថានទូតឡាវ (ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ានឆ្នាំ២០២៤) និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

មិត្តភាពរឹងមាំក្នុងមហោស្រពវប្បធម៌មិត្តភាព “ពណ៌នៃអាស៊ាន” - ảnh 1ការសម្តែងសំលៀកបំពាក់ប្រពៃណីនៃប្រទេសអាស៊ាន (រូបថត៖ Dinh Hoa/doidai.com.vn)

ថ្លែងមតិក្នុងពិធីបើក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Manh Quyen បានអះអាងថា កិច្ចសហប្រតិបត្តិការមិត្តភាព និងការតភ្ជាប់ក្នុងតំបន់ក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងបន្តជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ការធ្វើពិពិធកម្ម និងពហុភាគី។ វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកក្នុងការកសាងអាស៊ានឱ្យកាន់តែស្អិតរមួត និងរឹងមាំជាងមុន ធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកលើកម្រិតទ្វេភាគី និងពហុភាគីកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត។

ក្នុងកម្មវិធី គណៈប្រតិភូអន្តរជាតិ និងអ្នករស់នៅរដ្ឋធានីហាណូយមួយចំនួនធំបានរីករាយនឹងការសម្តែងសិល្បៈប្លែកៗពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ លើសពីនេះ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកចូលរួមក្នុងកម្មវិធីនេះផងដែរ។ មហោស្រពក៏មានលំហបទពិសោធន៍ “ពណ៌អាស៊ាន” រួមទាំងស្តង់ច្នៃប្រឌិតវៀតណាម និងអាស៊ានចំនួន ៥៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ