មីទ្ទីញរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដា។
(VOV) /  
|
មីទ្ទីញរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដា។ (internet) |
VOV-នាព្រឹកថ្ងៃទី២កក្កដា នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជន
ទីក្រុងបានរៀបចំពិធីមីទ្ទីញរំលឹកខួបលើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដានិងលើកទី១៤៦ទិវាបុណ្យជាតិកាណាដា។ ថ្លែងមតិនៅ
ពិធីមីទ្ទីញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Hua Ngoc Thuan
បានបង្ហាញការសប្បាយរីករាយ ចំពោះសមិទ្ធិរបស់ប្រទេសកាណាដាក្នុងរយៈ
ពេលកន្លងមក ពិសេសគឺជានិច្ចកាលរក្សារឹងមាំតួនាទីជាប្រទេសមួយក្នុង
ចំណោមប្រទេសនាំមុខរបស់ខឿនសេដ្ឋកិច្ចពិភពលោក។ គិតមកដល់ឥឡូវ
នេះ កាណាដាបានមានគំរោងការចំនួន៥០នៅទីក្រុងហូជីមិញជាមួយចំនួន
ទុនប្រមាណ៩១,៥លានដុល្លារអាមេរិក។ ថ្លែងមតិនៅពិធី លោក Audri
Mukhopadhyay អគ្គកុងស៊ុលកាណាដាប្រចាំនៅទីក្រុងហូជីមិញបានចែករំលែក
ថា៖
“នៅទីក្រុងហូជីមិញ យើងខ្ញុំមានសហគមន៍តូចមួយប៉ុន្តែសកម្មរួមមាន
ជនកាណាដាចំនួន២ពាន់នាក់សម្ព័ន្ធអង្គការមិត្តភាពទីក្រុងក៏ជាដៃគូសំខាន់
មួយសំដៅជំរុញចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ យើងខ្ញុំសូមថ្លែងអំណរ
គុណអំពីការរួមចំណែកនេះសំរាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស រវាង
ប្រទេសទាំងពីរ៕”
-VOV