មន្ត្រីការពារជាតិឥណ្ឌា - ចិនធ្វើការចរចាជុំទី ៤ នៅព្រំដែន

(VOVWORLD) - កាលពីសប្តាហ៍មុនកងទ័ពឥណ្ឌា និងចិនបានបញ្ចប់ដំណាក់កាលទី ១ នៃដំណើរការដកទ័ព កាត់បន្ថយការប្រឈមមុខដាក់គ្នានៅតាមតំបន់ព្រំដែនដូចជាជ្រលងភ្នំ Galwan  Hot Springs  Gogra  និងកាត់បន្ថយកងកម្លាំងនៅបឹង Pangong។
មន្ត្រីការពារជាតិឥណ្ឌា - ចិនធ្វើការចរចាជុំទី ៤ នៅព្រំដែន - ảnh 1 យោធាឥណ្ឌាដើរល្បាតនៅ Gagangir ដែលជាតំបន់ព្រំដែនរវាងឥណ្ឌានិងចិន (រូបថត៖ AFP / TTXVN)

ឥណ្ឌា និងចិនបានរៀបចំជុំចរចាទី ៤ រវាងមន្ត្រីការពារជាតិថ្នាក់មេបញ្ជាការ កាលពីថ្ងៃទី ១៤ ខែកក្កដា នៅតំបន់ Chushul ដែលស្ថិតនៅលើលើ ខ្សែបន្ទាត់គ្រប់គ្រងជួរមុខ (LAC)។ នៅក្នុងកិច្ចចរចានេះ ភាគីទាំងពីរបានធ្វើការពិភាក្សាយ៉ាងលម្អិតអំពីដំណាក់កាលទី ២ នៃការដកកងទ័ព និង ឧបករណ៍នានានៅតំបន់ព្រំដែន។

សូមបញ្ជាក់ដែរថាកាលពីសប្តាហ៍មុនកងទ័ពឥណ្ឌា និងចិនបានបញ្ចប់ដំណាក់កាលទី ១ នៃដំណើរការដកទ័ព កាត់បន្ថយការប្រឈមមុខដាក់គ្នានៅតាមតំបន់ព្រំដែនដូចជាជ្រលងភ្នំ Galwan  Hot Springs  Gogra  និងកាត់បន្ថយកងកម្លាំងនៅបឹង Pangong។ ភាគីឥណ្ឌាមានបំណងស្ដារឡើងវិញ“ ស្តារទាំងស្រុង”នូវ ស្ថានភាពដើមនៅតំបន់ Ladakh ភាគខាងកើត ដូចមុនថ្ងៃទី ៥ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ