មន្ទីពេទ្យចល័តលេខ ៤ កម្រិត ២ របស់វៀតណាម បញ្ចប់បេសកកម្មវិលត្រឡប់មកមាតុប្រទេសវិញ

(VOVWORLD) - នាយប់ថ្ងៃទី ៩ កក្កដា នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានរៀបចំពិធីទទួលស្វាគមន៍កម្មាភិបាល និងបុគ្គលិកនៃមន្ទីរពេទ្យចល័តលេខ ៤ កម្រិត ២ បញ្ចប់បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង វិលត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបំពេញការងារអស់រយៈពេលជាងមួយឆ្នាំ។

មន្ទីពេទ្យចល័តលេខ ៤ កម្រិត ២ របស់វៀតណាម បញ្ចប់បេសកកម្មវិលត្រឡប់មកមាតុប្រទេសវិញ - ảnh 1ទិដ្ឋភាពនៃពិធីស្វាគមន៍កម្មាភិបាល គិលានុបដ្ឋាយិកា និងគ្រូពេទ្យនៅមន្ទីរពេទ្យកម្រិត ២ លេខ៤ (រូបថត៖ Minh Duc/TTXVN)

អញ្ជើញជាអធិបតីក្នុងពិធីនេះ លោកវរសេនីយ៍ឯក Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារ និងអង្គភាពនានាក្នុងក្រសួងការពារប្រទេស ស្ថានទូតអូស្ត្រាលី និងការិយាល័យអនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅវៀតណាម ដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងរក្សាសន្តិភាពវៀតណាម។ នាយកដ្ឋានដាក់ពង្រាយ មន្ទីរពេទ្យវាលលេខ ៤ កម្រិតទី២ ឱ្យទទួលបានជោគជ័យ។ លោកវរសេនីយ៍ឯក Pham Manh Thang បានស្នើឱ្យសមាជិកមន្ទីរពេទ្យ ប្រញាប់ធ្វើការបូកសរុប និងវាយតម្លៃគុណភាពការងារក្នុងអាណត្តិបំពេញបេសកកម្មដោយផ្តោតលើការដកពិសោធន៍ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ដាក់ពង្រាយក្រុមបេសកកម្មបន្តទៀត។

សូមគូសបញ្ជាក់ថា មន្ទីរពេទ្យចល័តលេខ ៤ កម្រិត ២ ត្រូវបានបើកដំណើរការនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ជាមួយនឹងចំនួនសមាជិកផ្លូវការចំនួន ៦៣ នាក់ ត្រូវបានដាក់ពង្រាយជំនួសមន្ទីរពេទ្យ កម្រិត ២ លេខ ៣ វៀតណាម នៅបេសកកម្មប្រចាំ Bentiu ប្រទេសស៊ូដង់ខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ