មន្ទីរបញ្ចកោណដាក់ជូនរដ្ឋសភានូវគម្រោងដែលអាចសាងសង់ជញ្ជាំងព្រំដែន

(VOVWORLD) -រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan កាលពីថ្ងៃទី ១៨ ខែមីនា ជូនដំណឹងថាបានដាក់ជូនរដ្ឋសភានូវបញ្ជីគម្រោងនានាក្នុងថវិកាកសាងយោធា ដែលធ្លាប់កំពុងប្រឈមមុខនឹងលទ្ធភាពនៃការកាត់បន្ថយ សំដៅជួយជួយឧបត្ថម្ភគាំទ្រដល់ការចំណាយសម្រាប់ការសាង សង់ជញ្ជាំងព្រំដែនជាមួយ   ប្រទេសម៉ិកស៊ិក។
មន្ទីរបញ្ចកោណដាក់ជូនរដ្ឋសភានូវគម្រោងដែលអាចសាងសង់ជញ្ជាំងព្រំដែន - ảnh 1 រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan 

សេចក្តីប្រកាសមួយពីក្រសួងការពារជាតិបានឲ្យដឹងថា គម្រោងទាំងនោះមានតម្លៃសរុបប្រមាណ ១២,៩ ពាន់លានដុល្លារ។ ក្រសួងនេះក៏បានអះអាង ថានឹងប្រើប្រាស់ទឹកប្រាក់ចំនួន ៣,៦ ពាន់លានដុល្លារក្នុងថវិកាកសាងយោធានាឆ្នាំនេះ ប្រសិនបើចាំបាច់។រដ្ឋសភានឹងពិចារណាលើបញ្ជីនេះឡើងវិញហើយសម្រេចចិត្តទទួលយក គម្រោង ណាមួយដែលមិនរងផលប៉ះពាល់ ប្រសិនបើថវិកាត្រូវបានកាត់បន្ថយនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ