មានបន្ថែមការព្រមានជាច្រើនអំពីផលវិបាកទៅលើខឿនសេដ្ឋកិច្ចសកលប្រសិនបើអង់គ្លេសចេញពី EU

មានបន្ថែមការព្រមានជាច្រើនអំពីផលវិបាកទៅលើខឿនសេដ្ឋកិច្ចសកលប្រសិនបើអង់គ្លេសចេញពី EU - ảnh 1
អគ្គលេខាធិការអង្គការសហប្រតិបតិ្តការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Jose Angel Gurria (រូបថត៖ekathimerini.com)

(VOVworld) - ការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) នឹងបង្កឡើងផល
វិបាកអសកម្មទៅលើខឿនសេដ្ឋកិច្ចសកលទាំងមូល។ការវាយតំលៃនេះត្រូវបាននាំ
ចេញដោយអគ្គលេខាធិការអង្គការសហប្រតិបតិ្តការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)
 លោក Jose Angel Gurria ក្នុងការឆ្លើយសម្ភាសន៍ជាមួយកាសែត Washington Post
របស់អាមេរិកមុននឹងការស្ទាបស្ទង់មតិដែលនឹងប្រព្រឹត្តទៅនៅ អង់គ្លេសនាថ្ងៃទី
២៣ មិថុនា ខាងមុខ។អ្នកដឹកនាំ OECD បានអះអាងថា សេនារីយ៉ូ ពោលខាងលើ
ប្រសិនបើក្លាយទៅជាកាពិត វានឹងជះឥទ្ធិពលអសកម្មទៅលើទាំង អង់គ្លេស ទ្វីប
អឺរ៉ុបនិងពិភពលោកទាំងមូល ក្នុងនោះមានអាមេរិកទៀតផង។ មុននោះ មូលនិធិ
រូបីយប័ណ្ណអន្តរជាតិ (IMF) បានព្រមានថា ប្រសិនបើអង់គ្លេស ចាកចេញពី EU នឹង
បណ្ដាលឲ្យល្បឿនកំណើនសេដ្ឋកិច្ចនៃប្រទេសនេះថយចុះ ៥,៦%ក្នុងអំឡុង៣ឆ្នាំ
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ