មានមនុស្សចំនួន ៧០ នាក់ត្រូវបានស្លាប់នៅក្នុងករណីវាយប្រហាររបស់ក្រុមជីហាត
(VOVWORLD) - មានមនុស្សប្រមាណ ៤៩ នាក់ទៀត ត្រូវបានស្លាប់ និង ១៧ នាក់រងរបួសនៅពេលដែលក្រុមឥស្លាម បានវាយប្រហារលើភូមិ Tchombangou។ ជាមួយគ្នានេះដែរ ជនស៊ីវិលចំនួន ៣០ នាក់ផ្សេងទៀតក៏ត្រូវបានគេធ្វើឃាតក្នុងភូមិ Zaroumdareye ផងដែរ។ រដ្ឋាភិបាលនីហ្សេរីយ៉ាមិនទាន់បានប្រកាសពីព័ត៌មានលម្អិតទាក់ទងនឹងការវាយប្រហារដូចពោលខាងលើនេះទេ។
អាជ្ញាធរនីហ្សេរីយ៉ាបានស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែករថយន្តនៅបំរុងឃូរ៉េ ប្រទេសនីហ្សេរីនៅថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២០ (រូបថត៖ AFP / VNA) |
នាថ្ងៃទី ២ ខែមករា ឆ្នាំ២០២១ យោងតាមប្រភពសន្តិសុខ នីហ្សេរី យ៉ាបានឲ្យដឹងថាយ៉ាងហោចណាស់មានជនស៊ីវិលចំនួន ៧០ នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារថ្មីៗនេះដោយក្រុមខ្មាំងកាំភ្លើងដែលសង្ស័យថាជាក្រុមជីហាត នៅលើភូមិចំនួន ២ នៃប្រទេសនេះមានតំបន់ព្រំដែនជាប់ជាមួយប្រទេសម៉ាលី។
មានមនុស្សប្រមាណ ៤៩ នាក់ទៀត ត្រូវបានស្លាប់ និង ១៧ នាក់រងរបួសនៅពេលដែលក្រុមឥស្លាម បានវាយប្រហារលើភូមិ Tchombangou។ ជាមួយគ្នានេះដែរ ជនស៊ីវិលចំនួន ៣០ នាក់ផ្សេងទៀតក៏ត្រូវបានគេធ្វើឃាតក្នុងភូមិ Zaroumdareye ផងដែរ។ រដ្ឋាភិបាលនីហ្សេរីយ៉ាមិនទាន់បានប្រកាសពីព័ត៌មានលម្អិតទាក់ទងនឹងការវាយប្រហារដូចពោលខាងលើនេះទេ។
គួរបញ្ជាក់ថានាបច្ចុប្បន្ន នីហ្សេរីយ៉ាកំពុងប្រឈមមុខនឹងវិបត្តិសន្តិសុខពីរក្នុងពេលតែមួយ។ ប្រទេសនេះត្រូវបានរងការវាយប្រហារជាបន្តបន្ទាប់នៅតំបន់ក្បែរព្រំដែនខាងលិចនៃម៉ាលីនិង Burkina Faso ដោយក្រុមឧទ្ទាមខ្មាំងកាំភ្លើង ដែលមានទំនាក់ទំនងជាមួយអង្គការភារវកម្មអាល់កៃដានិងអង្គការ “ រដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)៕