មានមនុស្សលើសពី ១,២ លាននាក់បានស្លាប់នៅលើពិភពលោកដោយសារជំងឺរាតត្បាតកូវីដ១៩

(VOVWORLD) - គិតត្រឹមម៉ោង ១ ថ្ងៃទី ២ ខែវិច្ឆិកា (តាមម៉ោង UTC) មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៦.៨០៤.៤២៣  នាក់ នៅទូទាំងពិភពលោក ក្នុងនោះមានមនុស្ស ចំនួន ១,២០៥,០៤៤ នាក់បានស្លាប់។
មានមនុស្សលើសពី ១,២ លាននាក់បានស្លាប់នៅលើពិភពលោកដោយសារជំងឺរាតត្បាតកូវីដ១៩ - ảnh 1 ប្រជាជនពាក់ម៉ាស់ដើម្បីការពារជំងឺកូវីដ១៩ នៅទីក្រុងមូស្គូប្រទេសរុស្ស៊ីនៅថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២០ (រូបថត៖ THX / VNA)

យោងតាមទិន្នន័យស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ២ ខែវិច្ឆិកា (តាមម៉ោង UTC) មានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន ៤៦.៨០៤.៤២៣  នាក់ នៅទូទាំងពិភពលោក ក្នុងនោះមានមនុស្ស ចំនួន ១,២០៥,០៤៤ នាក់បានស្លាប់។

ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ចំនួន ២៣៦.៤៧១ នាក់ ហើយមានអ្នកជំងឺចំនួន ៩.៤៧៣. ៧២០ នាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌាដែលមានអ្នកស្លាប់ចំនួន ១២២.៦៤២ នាក់ និងមានអ្នកជំងឺចំនួន ៨.២២៩.៣២២ នាក់។ រីឯប្រទេស         ប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ៣ ដែលមានអ្នកស្លាប់ ១៦០.១០៤ នាក់ក្នុងនិងមានអ្នកជំងឺចំនួន ៥.៥៤៥.៧០៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ