មនុស្សជាង២ពាន់នាក់ចូលរួមទិវាបរិច្ចាកឈាម “ដំណក់ឈាមរួមកម្លាំងអំពី កោះសមុទ្រជាទីស្រឡាញ់”
|
រូបថតៈ VTv News |
(VOVworld)-នាថ្ងៃទី១៦កក្កដា នៅទីក្រុង Nha Trang គណៈចាត់តាំងកម្មរៀបចំ
កម្មវិធី “ដំណើរក្រហម” បានរួមសហការជាមួយគណៈកម្មាធិការចលនាការ
បរិច្ចាកឈាមស្ម័គ្រចិត្តខេត្ត Khanh Hoa បានរៀបចំទិវាបុណ្យបរិច្ចាកឈាម
“ដំណក់ឈាមរួមកម្លាំងដើម្បីកោះសមុទ្រជាទីស្រឡាញ់”។ គណៈកម្មាធិការ
ចលនាការបរិច្ចាកឈាមស្ម័គ្រចិត្តខេត្ត Khanh Hoa បានឲ្យដឹងថា មនុស្សជាង
២ពាន់នាក់ជាកម្មាភិបាល កម្មករ យុវជន បានចូលរួមទិវាបរិច្ចាកឈាមនេះ។
ទិវា បរិច្ចាកឈាមនេះគឺស្ថិតក្នុងកម្មវិធី ដំណើរក្រហមឆ្នាំ២០១៦ ដោយមានការ
ចូល រួមរបស់អ្នកស្ម័គ្រចិត្តចំនួន១៣០នាក់ ដែលរួមចំណែកជំនះពុះពារស្ថាន
ភាពខ្វះ ឈាមផងដែរ៕