មនុស្សជាច្រើននាក់ត្រូវស្លាប់ក្នុងករណីប៉ះទង្គិកនៅប៉ែកខាងត្បូងហ្វីលីពីន
(VOVWORLD) - នាថ្ងៃទី២១ កក្កដា កងទ័ពហ្វីលីពីនឲ្យដឹងថា ជនស៊ីវិលមួយនាក់ និងប៉ូលីសចំនួន៦នាក់ទៀត ត្រូវស្លាប់ ហើយប៉ូលីស៣នាក់ត្រូងរងរបួសក្នុង ករណីវាយឆ្មក់ដែលត្រូវបានចាត់ទុកថា ដោយក្រុមឧទ្ទាមកងទ័ពប្រជាជនថ្មី (NPA) អនុវត្តនៅប៉ែកខាងត្បូងប្រទេសនេះ។
កងទ័ពជើងអាកាសហ្វីលីពីនធ្លាក់គ្រាប់បែកប្រឆាំងកម្លាំងឧទ្ទាម IS នៅ Marawi ខេត្ត Mindanao កាលពីខែមិថុនាកន្លងទៅ (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២១ កក្កដា កងទ័ពហ្វីលីពីនឲ្យដឹងថា ជនស៊ីវិលមួយនាក់ និងប៉ូលីសចំនួន ៦នាក់ទៀត ត្រូវស្លាប់ ហើយប៉ូលីស៣នាក់ត្រូងរងរបួសក្នុង ករណីវាយឆ្មក់ដែលត្រូវបានចាត់ទុកថា ដោយក្រុមឧទ្ទាមកងទ័ពប្រជាជនថ្មី (NPA) អនុវត្តនៅប៉ែកខាងត្បូងប្រទេសនេះ។ នាថ្ងៃដដែល ប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte ប្រកាសថា NPA នឹងជាគោលដៅបន្តរបស់រដ្ឋា ភិបាលក្រោយពីកម្លាំងសន្តិសុខប្រទេសនេះកំទេចខ្មាន់កាំភ្លើងនៃអង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាស។ មុននោះ នាថ្ងៃទី១៩ កក្កដា លោក Duterte បាន បញ្ជាណែនាំឲ្យកុំតភ្ជាប់ឡើងវិញនូវកិច្ចសន្ទនាសន្តិភាពជាមួយក្រុមឧទ្ទាម NPA លុះត្រាតែកម្លាំងនេះសន្យាបញ្ចប់ការវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាលនៅ ខេត្តប៉ែកខាងត្បូង Mindanao នោះ៕