មនុស្សជិត ៧០០ នាក់ បានស្លាប់នៅក្នុងយុទ្ធនាការវាយប្រហារតាមផ្លូវអា​​កាសរបស់អ៊ីស្រាអែលនៅ​ប្រទេស​លីបង់

(VOVWORLD) - នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា កងកម្លាំងជើងអាកាសអ៊ីស្រាអែលបានបន្តបើកការវាយឆ្មក់កាន់តែខ្លាំងសំដៅទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut របស់ប្រទេសលីបង់។ យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅក្នុងប្រទេសលីបង់ បានបណ្តាលឱ្យមនុស្សប្រហែល ៧០០ នាក់បានស្លាប់ និងមនុស្សជាង ២.០០០ នាក់ទៀតរងរបួស។ 

នេះជាចំនួនអ្នកស្លាប់និងរងរបួងដោយសារសង្គ្រាមធ្ងន់ធ្ងរបំផុតដែលបានកត់ត្រាក្នុងប្រទេសលីបង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិព្រមានថា នេះអាចគ្រាន់តែជាការចាប់ផ្តើមនៃគ្រោះសោកនាដកម្មប៉ុណ្ណោះ។

មនុស្សជិត ៧០០ នាក់ បានស្លាប់នៅក្នុងយុទ្ធនាការវាយប្រហារតាមផ្លូវអា​​កាសរបស់អ៊ីស្រាអែលនៅ​ប្រទេស​លីបង់ - ảnh 1ផ្សែងហុយឡើងនៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃទី ២៣ ខែកញ្ញា។ រូបថត៖ រ៉យទ័រ

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានប៉ាន់ប្រមាណថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលចូលប្រទេសលីបង់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានបង្ខំឲ្យមនុស្សជាង ២០០.០០០ នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន។ ក្នុងនោះមានមនុស្សជាង ៣០.០០០ នាក់បានឆ្លងព្រំដែនលីបង់ចូលប្រទេសស៊ីរីក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ លោក Imran Riza បានបញ្ជាក់ថា ការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលលើប្រទេសលីបង់ គឺជាគ្រោះសោកនាដកម្ម ហើយបានព្រមានថា ប្រទេសនៅមជ្ឈិមបូព៌ានេះ កំពុងឆ្លងកាត់រយៈពេលដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមក។ ជាពិសេស មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានដកស្រង់សម្តីរបស់ប្រជាជនលីបង់ជាច្រើន ដែលសម្តែងការព្រួយបារម្ភថា នេះអាចគ្រាន់តែជាការចាប់ផ្តើមនៃគ្រោះសោកនាដកម្មប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ