មនុស្សយ៉ាងហោចណាស់ ១១២ នាក់បានស្លាប់ក្នុងការបាញ់ផ្លោងនៅតំបន់ហ្គាហ្សាស្ទ្រីប ពិភពលោកបានថ្កោលទោស

(VOVWORLD) - គិតត្រឹមយប់ថ្ងៃទី ២៩ ខែកុម្ភៈ យ៉ាង ហោចណាស់មនុស្សជាង ១១២ នាក់បានស្លាប់ និងប្រហែល ៧៦០ នាក់រងរបួសបន្ទាប់ពីការបាញ់ផ្លោងរបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃដដែលនោះ។ 
មនុស្សយ៉ាងហោចណាស់ ១១២ នាក់បានស្លាប់ក្នុងការបាញ់ផ្លោងនៅតំបន់ហ្គាហ្សាស្ទ្រីប ពិភពលោកបានថ្កោលទោស - ảnh 1កន្លែងខូចខាតបន្ទាប់ពីការវាយប្រហារផ្លូវអាកាសនៅក្នុងក្រុង Khan Younis តំបន់ Gaza Strip ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤  (រូបថត៖ TTXVN)

ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈមនុស្សជាច្រើននាក់រងរបួសធ្ងន់។ អ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរៗនោះ   រួមទាំងមន្ទីរពេទ្យ Al-Shifa និង Kamal Adwan ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលនៅហ្គាហ្សាបានឲ្យដឹងថា មន្ទីរពេទ្យ Al-Shifa ខ្វះឧបករណ៍ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ហើយបុគ្គលិកនៅទីនោះ មិនអាចទប់ទល់នឹងអ្នកជំងឺមួយចំនួនធំបានទេ។

កន្លងមក កងទ័ពអ៊ីស្រាអែលបានធ្វើការបាញ់ផ្លោងសំដៅលើហ្វូងប្រជាជនប៉ាឡេ ស្ទីន ដែលប្រមូលផ្តុំគ្នារង់ចាំទទួលជំនួយមនុស្សធម៌នៅលើផ្លូវឆ្នេរសមុទ្រភាគខាងលិចទីក្រុងហ្គាហ្សា។ អាជ្ញាធរសុខាភិបាលនៅហ្គាហ្សាបានចាត់ទុកថានេះជា “ការសម្លាប់រង្គាល”។

យោងតាមអ្នកនាំពាក្យរបស់កងទ័ពអ៊ីស្រាអែល ទាហានអ៊ីស្រាអែលបានប្រើកម្លាំងបាញ់ដើម្បី "ការពារខ្លួន" បន្ទាប់ពីប្រជាជននៅតំបន់ហ្គាហ្សាឡោមព័ទ្ធក្បួនរថយន្ត ដឹកជំនួយ ដែលនាំឱ្យមានភាពចលាចល និងការប្រទាញ្រទង់គ្នានៅព្រឹកព្រលឹមថ្ងៃដដែល។

ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ អគ្គលេខាធិការអ.ស.បលោក Antonio Guterres កាលពីម្សិលមិញបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដោយបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ។

នៅថ្ងៃដដែលនោះ អាល់ហ្សេរីបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកសម័យប្រជុំបន្ទាន់មួយសម្រាប់ការពិគ្រោះយោបល់ អំពីស្ថានភាពនៅតំបន់ហ្គាហ្សា។ កិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ម៉ោងនៅញូវយ៉ក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ