មនុស្សរាប់ពាន់នាក់ទៅកាន់មណ្ឌលអក្សរសាស្ត្រ Van Mieu – Quoc Tu Giam ដើម្បីសុំអក្សរផ្ចង់នាដើមឆ្នាំ

(VOVWORLD) - តាមទស្សនៈទានប្រពៃណីថា រួមជាមួយទំនៀមទំលាប់សរសេរអក្សរ នាដើមឆ្នាំប្រជាជនវៀតណាមថែមទាំងមានទំនៀមទំលាប់សុំនិងជូនអក្សរ ក្នុងប៉ុន្មានថ្ងៃបុណ្យតេតប្រពៃណីទៀតផង។ 
មនុស្សរាប់ពាន់នាក់ទៅកាន់មណ្ឌលអក្សរសាស្ត្រ Van Mieu – Quoc Tu Giam ដើម្បីសុំអក្សរផ្ចង់នាដើមឆ្នាំ - ảnh 1ប្រជាជនទៅសុំអក្សរផ្ចង់នៅ Van Mieu - Quoc Tu Giam (រូបថត៖ VOV) 

  នាព្រឹកថ្ងៃទី២៦ខែមករា (ពោលគឺថ្ងៃទី២បុណ្យតេតឆ្នាំជូតទោស័ក) ប្រជាជនរាប់ពាន់នាក់នៅរដ្ឋធានីហាណូយ បានទៅកាន់មណ្ឌលអក្សរ សាស្ត្រ Van Mieu – Quoc Tu Giam ដើម្បីសុំអក្សរផ្ចង់នាដើមឆ្នាំ។

        “ឆ្នាំណាគ្រួសារខ្ញុំក៏សុំអក្សរ “សុខសាន្ត” ដោយមានគោលបំណងថា នឹងជួបតែសេចក្ដីសុខសាន្តត្រាណក្នុងឆ្នាំថ្មី។ ចំពោះកូនៗ ខ្ញុំសុំអក្សរ “ឧស្សាហ៍” និង “ពូកែ”។ ហើយឆ្នាំណាពួកគាត់ប្រឡងគឺខ្ញុំសូមអក្សរ “ជាប់” ដើម្បីបួងសួងអោយពួកគាត់មានសំណាងល្អ”។  

       តាមទស្សនៈទានប្រពៃណីថា រួមជាមួយទំនៀមទំលាប់សរសេរអក្សរ នាដើមឆ្នាំប្រជាជន វៀត ណាម ថែមទាំងមានទំនៀមទំលាប់សុំនិងជូនអក្សរ ក្នុងប៉ុន្មានថ្ងៃបុណ្យតេតប្រពៃណីទៀតផង។ នេះជាទំនៀមទំលាប់ពោរពេញ ទៅដោយអត្ថន័យខាងវប្បធម៌ ដោយបង្ហាញការគោរពចំណេះដឹង។

        ពិធីបុណ្យអក្សរសាស្ត្រឆ្នាំជូតទោស័ក២០២០នៅមណ្ឌលអក្សរសាស្ត្រ Van Mieu – Quoc Tu Giam នឹងប្រព្រឹត្តទៅដល់អំណាច់ថ្ងៃទី៥ខែកុម្ភៈ។ ក្រៅពីសកម្មភាពសុំនិងជូនអក្សរផ្ចង់ នៅតែមានលំហតាំងបង្ហាញផលិត ផលសិប្បកម្មរបស់ភូមិរបរប្រពៃណី លំហលេងល្បែងកំសាន្តប្រជាប្រិយ និងសកម្មភាពឧទ្ទេសនាមអំពីប្រពៃណីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ