មនុស្សរាប់ពាន់នាក់ទៅគោរពវិញ្ញាណក្ខ័ន្ធដល់អតីតសម្តេចប៉ាប Benedict XVI នៅបុរីវ៉ាទីកង់

(VOVWORLD) - ពិធីបុណ្យសពរបស់អតីតសម្តេចប៉ាប Benedict XVI នឹងមិនមានការចូលរួមរបស់ប្រមុខរដ្ឋនៃបណ្ដាប្រទេសឡើយ ពោលគឺមានតែគណៈប្រតិភូផ្លូវការមកពីប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ដែលជាស្រុកកំណើតរបស់សម្តេចប៉ាបប៉ុណ្ណោះ។
មនុស្សរាប់ពាន់នាក់ទៅគោរពវិញ្ញាណក្ខ័ន្ធដល់អតីតសម្តេចប៉ាប Benedict XVI នៅបុរីវ៉ាទីកង់ - ảnh 1មនុស្សតម្រង់ជួរដើម្បីគោរពវិញ្ញាណក្ខន្ធអតីតសម្តេចប៉ាប Benedict។ រូបថត៖ រ៉យទ័រ

កាលពីថ្ងៃតី ២ មករា មនុស្សប្រមាណ ៦៥ ០០០ នាក់បានមានវត្តមាននៅព្រះវិហារ Peter នៅបុរីវ៉ាទីកង់ដើម្បីសម្ដែងក្ដីសោកសៅចំពោះអតីតសម្តេចប៉ាប Benedict XVI មុនពេលពិធីបុណ្យសពរបស់លោកប្រព្រឹត្តទៅនៅថ្ងៃទី ៥ មករាខាងមុខ។

តាមផែនការ សម្តេចប៉ាប Francis នឹងអញ្ជើញដឹកនាំពិធីបុណ្យសពនាថ្ងៃទី ៥ មករានៅទីលានព្រះ Peter ។ មនុស្សប្រមាណ ៦ ម៉ឺននាក់នឹងចូលរួមពិធីបុណ្យសពនៅទីលាន Peter នៅម៉ោង ៩ និង ៣០នាទី ថ្ងៃទី ៥ មករាខាងមុខ។ ពិធីបុណ្យសពរបស់អតីតសម្តេចប៉ាប Benedict XVI នឹងមិនមានការចូលរួមរបស់ប្រមុខរដ្ឋនៃបណ្ដាប្រទេសឡើយ ពោលគឺមានតែគណៈប្រតិភូផ្លូវការមកពីប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ដែលជាស្រុកកំណើតរបស់សម្តេចប៉ាបប៉ុណ្ណោះ។

អតីតសម្តេចប៉ាប Benedict XVI បានទទួលមរណភាពនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ នៅវត្ត Mater Ecclesiae ក្នុងជន្មាយុ ៩៥ ឆ្នាំផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ