មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងពិព័រណ៍ការងារសម្រាប់និស្សិតនៅទីក្រុង Da Nang
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែឧសភា នៅទីក្រុង Da Nang មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang បានរៀបចំ “ពិព័រណ៍ការងារសម្រាប់និស្សិតឆ្នាំ ២០២៤”។
ពិព័រណ៍ការងារនេះមានអាជីវកម្មចំនួន ៣៦ បានចុះឈ្មោះធ្វើការសម្ភាសន៍ដោយផ្ទាល់ ដើម្បីជ្រើសរើសមុខតំណែងការងារចំនួន ២,០០០; អាជីវកម្មចំនួន ១០៣ បានផ្ញើដំណឹងជ្រើសរើសបុគ្គលិកជិត ៨ ពាន់នាក់។
ពិព័រណ៍ការងារនេះ បានទាក់ទាញនិស្សិត និងកម្មករ យ៉ាងច្រើនកុះករមកចូលរួម។ រូបថត៖ VOV |
ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ មជ្ឈមណ្ឌលសេវាកម្មការងារចំណុះមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang បានរៀបចំវគ្គជួញដូរការងារចំនួន ២០ ដោយមានអាជីវកម្មជាង ៣០០ ចូលរួមជ្រើសរើសមុខដំណែងការងារជាង ១១.០០០ ។ លោក Nguyen Thanh Nam អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang បានឲ្យដឹងថា៖ “នាពេលខាងមុខ មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang នឹងសម្របសម្រួលជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច ដើម្បីបន្តរៀបចំពិព័រណ៍ការងារសម្រាប់និស្សិតបញ្ចប់ការសិក្សា។ លើសពីនេះ យើងក៏ស្នើរឲ្យ បណ្តាខណ្ឌ ស្រុករបស់ទីក្រុង ជូនដំណឹងដល់ពលករដើម្បីស្វែងរកការងារដែលសមស្របនឹងសមត្ថភាពរបស់ខ្លួន ជួយឲ្យកម្មករមានការងារធ្វើ និងស្ថេរភាពជីវភាពរស់នៅ” ៕