(VOVWORLD) - ដូច្នេះហើយ ភូមិ Ha Loi បានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន១០ករណីហើយ។
តាមព័ត៌មានពីក្រសួងសុខាភិបាលឲ្យដឹងថា គិតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ មេសា វៀតណាមបានកត់ត្រាករណីថ្មីឆ្លងកូវីដ-១៩ចំនួន២ករណី បន្ថែមទៀត ដែលសុទ្ធតែជាពលរដ្ឋនៅភូមិ Ha Loi ស្រុក Me Linh ទីក្រុង ហាណូយ។ ដូច្នេះហើយ ភូមិ Ha Loi បានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន១០ករណីហើយ។
រហូតដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុប ចំនួន២៦២ករណី ក្នុងនោះមាន១៤៤ករណីត្រូវបានប្រកាសជាសះ ស្បើយនិងចេញពីមន្ទីរពេទ្យ៕