មេបញ្ជាកងទ័ពជើងគោកប៉ាស៊ីហ្វិករបស់អាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម

មេបញ្ជាកងទ័ពជើងគោកប៉ាស៊ីហ្វិករបស់អាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
មេបញ្ជាកងទ័ពជើងគោកប៉ាស៊ីហ្វិករបស់អាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម (vietnamplus.vn)

        Vovworld-នារសៀលថ្ងៃទី១៩មករានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក
Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួង​
ការពារប្រទេសបានទទួលជួបសន្ទនានាយឧត្តមសេនីយ៍ Vincent Brooks មេបញ្ជា
ការកងទ័ពជើងគោកប៉ាស៊ីហ្វិករបស់អាមេរិកដែលកំពុងបំពេញទស្សនកិច្ច​ការងារ
នៅវៀតណាម។

        នៅពិធីជួបសន្ទនានេះនាយឧត្តមសេនីយ៍Vincent Brooksបាន​រាយការណ៍
​លទ្ធផលពិធីធ្វើការមុននោះរបស់គណៈប្រតិភូជាមួយអគ្គសេនាធិការរងកងទ័ព
ប្រជាជនវៀតណាមលោក Vo Van Tuan។​ ឯកភាពជាមួយលទ្ធផលធ្វើការរវាង
​គណៈប្រតិភូទាំងពីរ ឧត្តមសេនីយ៍ឯក Do Ba Ty បានស្នើរកំលាំងកងទ័ពជើង
​គោកនៃប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើន
កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរព័ត៌មានចែករំលែកបទពិសោធន៍​ជួយ
សង្គ្រោះលើសមុទ្រជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ