ម៉ីយ៉ានម៉ានិងឥណ្ឌូនេស៊ីព្រមព្រៀងបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១ពាន់លានដុល្លារ

ម៉ីយ៉ានម៉ានិងឥណ្ឌូនេស៊ីព្រមព្រៀងបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១ពាន់លានដុល្លារ - ảnh 1
ម៉ីយ៉ានម៉ានិងឥណ្ឌូនេស៊ីព្រមព្រៀងបង្កើនតម្លៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីឡើងដល់១ពាន់លានដុល្លារ (រូបថតៈ vietnam+)

(VOVworld)-ក្នុងឱកាសចូលរួមសន្និសីទកំពូលនៃសមាគមប្រជាជាតិអាស៊ី​អាគ្នេយ៍
 (អាស៊ាន) លើកទី២៥នៅរដ្ឋធានី Nay Pi Taw (ម៉ីយ៉ាន់ម៉ា) នាថ្ងៃទី១២ វិច្ឆិកា ប្រធា
នាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានមានជំនួបសន្ទនា ជាមួយសមភាគីម៉ី
យ៉ាន់ម៉ា លោក U Thein Sein។ ក្នុងជំនួបនេះ ប្រមុខដឹកនាំទាំងពីររូប បានព្រមព្រៀង
បង្កើនតម្លៃប្រាក់ពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ ឡើងដល់១ពាន់លានដុល្លារអាមេ
រិកក្នុងឆ្នាំ២០១៦ ព្រមទាំងយល់ព្រម បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុង
តំបន់និងអន្តរជាតិ។ ថ្នាក់ដឹកនាំ ទាំងពីររូបនេះ ក៏បានពិភាគ្សាលើការបង្កើនកិច្ច
សហប្រតិបត្តិការលើវិស័យជា ច្រើន ដូចជា កសិកម្ម ថាមពល វិនិយោគនិងពាណិជ្ជ
កម្មទ្វេភាគី សំដៅនាំមក ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរម៉ីយ៉ានម៉ានិងឥណ្ឌូ
នេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ