ម៉ារ៉ុកឃាត់ខ្លួនមុខសញ្ញា១០នាក់ដែលមានទំនាក់ទំនងជាមួយ IS

ម៉ារ៉ុកឃាត់ខ្លួនមុខសញ្ញា១០នាក់ដែលមានទំនាក់ទំនងជាមួយ IS - ảnh 1
កងកម្លាំងសន្តិសុខម៉ារ៉ុក (រូបថត៖moroccoworldnews)

(VOVworld) - ក្រសួងមហាផ្ទៃម៉ារ៉ុកនាថ្ងៃទី២៤ មិថុនា បានឲ្យដឹងថា​ស្ថាប័នស៊ើប
អង្កេតយុត្តិធម៌ (BCIJ) នៃប្រទេសនេះបានកំទិចបណ្ដាញភេរវកម្មមួយរួមមាន
សមាជិក១០នាក់នៅទីក្រុង Oujda។ក្រសួងមហាផ្ទៃម៉ារ៉ុកបានឲ្យដឹងថា មុខសញ្ញា
ទាំងអស់ពោលខាងលើសុទ្ធតែកំពុងត្រូវបានស្វែងរកចាប់ខ្លួនពីបទភេរវកម្ម ហើយ
បានស្បថស្បែស្មោះត្រង់និងមានភក្ដីភាពចំពោះអង្គការដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាស។ មុខសញ្ញាទាំង១០នាក់នេះត្រូវបានឃាត់ខ្លួននៅផ្ទះមួយនៅទីក្រុងពោល
ខាងលើនៅពេលពួកគេកំពុងរៀបចំផែនការវាយប្រហារភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ