មូលនិធិ UNICEF ផ្ទេរប្រគល់ជាបន្ទាន់នូវផលិតផលអាហារូបត្ថម្ភចំនួន ១០ តោនដើម្បីព្យាបាលកុមារដែលខ្វះអាហារូបត្ថម្ភនៅវៀតណាម

(VOVWORLD) - អាហារសម្រាប់ព្យាបាលការកង្វះអាហារូបត្ថម្ភញាំភ្លាមៗ (RUTF) ចំនួន ១០ តោន ត្រូវបានបញ្ជូនទៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយហើយនឹងត្រូវបានចែកចាយដល់ប្អូនៗកុមារ។ 

នេះជាសកម្មភាពឆ្លើយតបមួយរបស់មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់កុមារដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងររស់នៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញដោយសារព្យុះនិងទឹកជំនន់នៃភាគកណ្តាលវៀតណាម។ ក្នុងការងារឆ្លើយតបទៅនឹងភាពអាសន្នដែលបណ្តាលមកពីព្យុះនិងទឹកជំនន់ បំផ្លិចបំផ្លាញភាគកណ្តាលនៃប្រទេសវៀតណាមនោះ UNICEF កំពុងធ្វើសកម្មភាពដើម្បីជួយកុមារនិងស្ត្រីងាយរងគ្រោះដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់។ ទន្ទឹមជាមួយគ្នានោះ UNICEF កំពុងបញ្ជាទិញផលិតផលអាហារូបត្ថម្ភ ព្យាបាលចំនួន ៦០ តោន ហើយនឹងដឹកជញ្ជូនមកវៀតណាមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ផលិតផលអាហាររូបត្ថម្ភសម្រាប់ព្យាបាលដ៏ចាំបាច់នេះ នឹងត្រូវចែកចាយដល់មណ្ឌលសុខភាពឃុំ តាមរយៈវិទ្យាស្ថានអាហារូបត្ថម្ភជាតិផងដែរ។

តាមការប៉ាន់ប្រមាណថា មានកុមារជាង ៤០០០ នាក់ដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាវនៅប្រទេសវៀតណាមនឹងទទួលបានការឧបត្ថម្ភនេះជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ៣ ខែខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ