មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្មវាយតំលៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
(VOVWORLD) -តំណាងអចិន្ត្រៃយ៍របស់វៀតណាមនៅមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) លោក Duong Hai Hung បានអញ្ជើញប្រគល់លិខិតប្រគល់សិទ្ធិជូនប្រធាន IFAD លោក Gilbert F. Houngbo នាថ្ងៃទី ២៧ មិថុនា នៅទីស្នាក់ការកណ្តាល IFAD នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ឯកអគ្គរដ្ឋទូត Duong Hai Hung ប្រគល់លិខិតប្រគល់សិទ្ធិជូនប្រធាន IFAD លោក Gilbert F. Houngbo (រូបថត៖ TTXVN) |
អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត Duong Hai Hung បន្ទាប់ពីពិធីប្រគល់លិខិតប្រគល់សិទ្ធិនោះ ប្រធាន IFAD លោក Gilbert F. Houngbo បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម; ហើយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និង IFAD ដោយចាត់ទុកថា នេះគឺជាកិច្ចសហប្រតិបត្តិការគំរូ រវាងអង្គការនេះនិងសមាជិករបស់ខ្លួន។ លោក Houngbo បានវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់វៀតណាមក្នុងសកម្មភាពរួមរបស់ IFAD ហើយបានសន្យាថា IFAD នឹងបន្តសម្របសម្រួល និងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនាពេលខាងមុខ៕