ម៉ាស៊ីនព្យួរសេរ៉ូមសម្រាប់អ្នកជំងឺកូវីដ ១៩

(VOVWORLD) - និស្សិតចំនួន ៥ នាក់ ផ្នែកមេកានិច នៃសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយបានរចនាម៉ាស៊ីនឃ្លាំមើលការព្យួរសេរ៉ូមសម្រាប់អ្នកជំងឺកូវីដ ១៩។ 
ម៉ាស៊ីនព្យួរសេរ៉ូមសម្រាប់អ្នកជំងឺកូវីដ ១៩ - ảnh 1ម៉ាស៊ីនព្យួរសេរ៉ូមសម្រាប់អ្នកជំងឺកូវីដ ១៩

គម្រោងនេះទើបទទួលបានពានរង្វាន់ជើងឯកក្នុងការប្រកួតច្នៃប្រឌិតពហុបច្ចេកទេស ២០២០។ ម៉ាស៊ីននេះ នឹងជួយរាប់ថយក្រោយថេរៈវេលាព្យួរសេរ៉ូម ដោយស្វ័យប្រវត្ដិ ហើយចេញសញ្ញាប្រមានប្រសិនបើមានបញ្ហាកើតឡើង។

អត្ថប្រយោជន៍នៃគម្រោងនេះគឺមានតម្លៃសមរម្យ ហើយបណ្ដាឧបករណ៍ត្រូវបានតភ្ជាប់ទៅនឹងកម្មវិធីនៅលើទូរស័ព្ទចល័ត។ ទាំងក្រុមគ្រួសារអ្នកជំងឺនិងគ្រូពេទ្យនឹងដឹងពីភាពរបស់អ្នកជំងឺនៅគ្រប់ទីកន្លែង ព្រមទាំងអាចថែទាំដល់អ្នកជំងឺជាច្រើននាក់ក្នុងពេលតែមួយ ដោយសន្សំសម្ចៃពេលវេលា កម្លាំងកាយ ក៏ដូចជាធានាសុវត្ថិភាពជូនអ្នកជំងឺផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ