មហាសន្និបាត AIPA លើកទី ៣៦ បានបិទបញ្ចប់ជាផ្លូវការនៅម៉ាឡេស៊ី


មហាសន្និបាត AIPA លើកទី ៣៦ បានបិទបញ្ចប់ជាផ្លូវការនៅម៉ាឡេស៊ី - ảnh 1
មហាសន្និបាត AIPA លើកទី ៣៦ បានបិទបញ្ចប់ជាផ្លូវការនៅម៉ាឡេស៊ី (Image: VNA)

(VOVworld) – នៅសម័យបិទបញ្ចប់នាថ្ងៃទី ១១ កញ្ញា ប្រធាន AIPA លើកទី
 ៣៦ និងជាប្រធានសភាជាន់ទាបប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី លោក Amin
 Haji Mulia បានអះអាងថា៖ AIPA លើកទី ៣៦ បានប្រព្រឹត្តទៅប្រកបដោយ
ជោគជ័យដោយ មានការចូលរួមយ៉ាងសកម្មរបស់អង្គសន្និសីទមកពីប្រទេស
ជាសមាជិក AIPA ទាំងឡាយ។ លទ្ធផលនៃមហាសន្និបាតលើកនេះនឹងរួម
ចំណែកសកម្មក្នុងការ ទទួលបានគោលដៅសំខាន់របស់សហគមន៍អាស៊ាន។
 ក្នុងរយៈពេលប្រារព្ធឡើង មហាសន្និបាតក្រោមប្រធានបទ “តភ្ជាប់សហគមន៍
អាស៊ាន ឆ្ពោះទៅប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាកត្តាស្នូលដើម្បីការអភិវឌ្ឍន៍
លើគ្រប់ជ្រុងជ្រោយ” បណ្ដាគណៈ កម្មាធិការរបស់ AIPA បានពិភាគ្សានិង
ផ្លាស់ប្តូរមតិជាមួយគ្នាអំពីបណ្ដាបញ្ហា អន្តរជាតិនិងក្នុងតំបន់។ ទន្ទឹមនឹងនោះ
 អង្គសន្និសីទនានាបានអនុម័តលើសេចក្តី សម្រេចចិត្តចំនួន ២៥ ស្តីអំពីបញ្ហា
សំខាន់ចំពោះការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាន ។ បញ្ហាសមភាពភេទនិងជន
ចាស់ជរាក៏ត្រូវបានផ្តោតការយកចិត្តទុកដាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ