មហាសន្និបាត IAEA នីតិកាលទី៦៥៖ វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាអភិបាលអាណត្តិ២០២១-២០២៣

(VOVWORLD) - ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ ខែកញ្ញា នៅរដ្ឋធានីវីយ៉ែន ប្រទេសអូទ្រីស មហា សន្និបាតនៃទីភ្នាក់ងារថាមពលបរម៉ាណូអន្តរជាតិ (IAEA) នីតិកាលទី៦៥ ត្រូវបាន ប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូផងនិងការចូលរួមដោយផ្ទាល់ផង។ 
មហាសន្និបាត IAEA នីតិកាលទី៦៥៖ វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាអភិបាលអាណត្តិ២០២១-២០២៣ - ảnh 1បិទបញ្ចប់មហាសន្និបាត IAEA នីតិកាលទី៦៥។ (រូបថត៖ VOV)
អញ្ជើញចូលរួម មហាសន្និបាត មានវត្តមានប្រទេសសមាជិក IAEA ទាំង១៧២ រួមជាមួយអង្គការអន្តរ ជាតិជាច្រើនដូចជា អង្គការសហប្រជាជាតិ អង្គការនាវាចរណ៍អន្តរជាតិ អង្គការសន្ធិ សញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ។ គណៈប្រតិភូវៀតណាម ចូលរួមមហាសន្និបាតតាមប្រព័ន្ធវីដេអូផងនិងការចូលរួមដោយផ្ទាល់ផង រួមមាន តំណាងក្រសួងការបរទេស ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងស្ថានបេសកកម្ម វៀតណាមប្រចាំទីក្រុងវីយ៉ែន ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Trung Kien តំណាងអចិន្រ្តៃយ៍វៀតណាមប្រចាំ IAEA។ នៅសម័យបើក បណ្ដាប្រទេសសមាជិក IAEA បានឯកភាពបោះឆ្នោតជ្រើសតាំងលោកឯកអគ្គរដ្ឋទូត Nguyen Trung Kien ចូលកាន់តំណែងជាអនុប្រធានមហាសន្និបាត IAEA នីតិកាលទី៦៥។ អង្គប្រជុំក៏បាន ឯកភាពបោះឆ្នោតជ្រើសតាំងវៀតណាមជាសមាជិកក្រុមប្រឹក្សាអភិបាលសម្រាប់អាណត្តិ២០២១-២០២៣ ផងដែរ។
តំណាងឲ្យវៀតណាមថ្លែងនៅមហាសន្និបាត លោកឯកអគ្គរដ្ឋទូត Nguyen Trung Kien បានថ្លែងអំណរគុណដល់ IAEA ដែលបានជួយឧបត្ថម្ភវៀតណាមក្នុង ដំណើរការអនុវត្តន៍បច្ចេកវិទ្យានុយក្លេអ៊ែរចូលក្នុងវិស័យផ្សេងៗគ្នា ជាពិសេសក្នុង ដំណើរការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩។ លោកឯកអគ្គរដ្ឋទូតឲ្យដឹងថា ឧបករណ៍សម្ភារៈនិងផលិតផលជីវសាស្ត្រដែល IAEA ផ្ដល់ជូន បានជួយវៀតណាម អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការធ្វើតេស្តនិងធ្វើវិនិច្ឆ័យយ៉ាងត្រឹមត្រូវនូវករណី ឆ្លងជម្ងឺ។ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស លោកឯកអគ្គរដ្ឋទូតបានសង្កត់ ធ្ងន់ថា ក្នុងដំណាក់កាល២០២០-២០២១ វៀតណាមបានអនុវត្តន៍គម្រោងសហប្រតិបត្តិ ការថ្នាក់ជាតិចំនួន៦និងចូលរួមគម្រោងសហប្រតិបត្តិការថ្នាក់តំបន់ចំនួន១០។ វៀត ណាមនឹងសហការជាមួយ IAEA ត្រៀមរៀបចំកម្មវិធីក្របខ័ណ្ឌសហប្រតិបត្តិការ សម្រាប់ដំណាក់កាល២០២២-២០២៧ ព្រមទាំងនឹងសហការជាមួយឡាវនិងកម្ពុជា ដាក់ពង្រាយកិច្ចព្រមព្រៀងសហប្រតិបត្តិការត្រីភាគីអំពីការអនុវត្តបច្ចេកវិទ្យា នុយក្លេអ៊ែរ ដែលជាខ្លឹមសារស្នូលមួយរបស់ IAEA ក្នុងកម្មវិធីសហប្រតិបត្តិការបច្ចេក ទេសនៅតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ