មហាសន្និបាត IPU 132 ទទួលបានជោគជ័យដ៏ត្រចះត្រចង់ដោយមានការចេញសេចក្តីថ្លែងការណ៍ហាណូយ
|
លោក Nguyen Sinh Hung និងលោក Saber Chowdhuryធ្វើជាសហ
អធិបតីសន្និសីទកាសែត |
(VOVworld)-នាពេលរសៀលថ្ងៃទី១មេសា មហាសន្និបាតសហភាពអន្តរសភា ពិភពលោកលើកទី១៣២ បានបិទបញ្ចប់នឹងចេញសេចក្តីថ្លែងការណ៍ហាណូយ។ សេចក្តីថ្លែងការណ៍នេះ បានអះអាងនូវទស្សនវិស័យរបស់ IPU ក្នុងការអភិវឌ្ឍន៍ចីរភាពដោយយកប្រជាជនធ្វើជាមជ្ឈមណ្ឌល ឈរលើការអនុវត្តសិទ្ធិមនុស្ស
ទាំងស្រុង។ ថ្លែងមតិក្នុងពិធីបិទបញ្ចប់មហាសន្និបាត IPU 132 ប្រធានរដ្ឋសភា
វៀតណាមលោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា រាល់បញ្ហាសំខាន់ៗ របស់ពិភពលោកនិយាយរួម និងប្រទេសនីមួយៗនិយាយដោយឡែក ត្រូវបាន លើកយកមកពិភាគ្សាយ៉ាងត្រឹមត្រូវ ដោយជម្រុញការអនុវត្តបណ្តាគោលដៅ អភិវឌ្ឍន៍ចីរភាពនាពេលអនាគត។ លោកបានអះអាងថា៖
“ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំងខណៈពេលដែលលោកប្រធាន IPU និង តំណាងនានាបានលើកទឹកចិត្តយើងខ្ញុំ និងសម្តែងនូវភាពសាមគ្គីចំពោះរដ្ឋ
សភាវៀតណាម។ តាងនាមជាប្រទេសរៀបចំ IPU លើកនេះ យើងខ្ញុំសូម
សម្តែង អំណរគុណចំពោះថ្នាក់ដឹកនាំ IPU ភ្ញៀវកិត្តិយស និងកម្មាភិបាល
របស់វៀតណាម និង IPU បានរួមចំណែកចូលក្នុងជោគជ័យនៃមហាសន្និបាត
នេះ”។
“ជូនពរវៀតណាម ជូនពរជោគជ័យនៃមហាសន្និបាត IPU 132 ជូនពរឲ្យ អនាគតអភិវឌ្ឍន៍ល្អប្រសើរបស់ប្រជាជនវៀតណាមនិងសកលលោកទាំងមូល”។ នេះជាការចែករំលែករបស់តំណាងចូលរួម IPU ក្នុងសម័យបិទមហាសន្និបាត
IPU 132។ តំណាងនានាបានវាយតម្លៃខ្ពស់ការងារត្រៀមរៀបចំរបស់វៀតណាម
និងការ ដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានរដ្ឋសភាវៀតណាម និងជាប្រធាន IPU 132
លោក Nguyen Sinh Hung៕