មហាសន្និបាត IPU-១៤៤ ជំរុញសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ប្រសិនបើ មិនដាក់ឲ្យដំណើរការភ្លាមៗនូវវិធាន ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទេ គោលដៅនៃការរក្សាកំណើនសីតុណ្ហភាព សកលជាមធ្យមនៅកម្រិត ១,៥ - ២អង្សារសេ នៅចុងសតវត្សន៍នេះ នឹងមិនអាច សម្រេចបានឡើយ។ 

មហាសន្និបាតលើកទី ១៤៤ នៃសហភាពអន្តរសភាពិភពលោក (IPU) និងកិច្ច ប្រជុំពាក់ព័ន្ធដែលរៀបចំដោយរដ្ឋសភាឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២០ដល់ទី២៤ ខែមីនា នឹងផ្តោតការពិភាក្សាលើប្រធានបទ "ឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យសុទ្ធ - ចលនា ឲ្យសភាធ្វើសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន មុនព្រឹត្តិការណ៍មនេះ IPU បានឲ្យដឹងថា ស្ថាន ភាពអាសន្ននៃអាកាសធាតុកំពុងប៉ះពាល់ដល់គ្រប់តំបន់ទាំងអស់លើពិភពលោក ហើយបន្តកើនឡើងយ៉ាងឆាប់រហ័ស។ ប្រសិនបើ មិនដាក់ឲ្យដំណើរការភ្លាមៗនូវវិធាន ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទេ គោលដៅនៃការរក្សាកំណើនសីតុណ្ហភាព សកលជាមធ្យមនៅកម្រិត ១,៥ - ២អង្សារសេ នៅចុងសតវត្សន៍នេះ នឹងមិនអាច សម្រេចបានឡើយ។
ក្នុងបរិបទនោះ IPU-១៤៤ នឹងពិចារណាលើសកម្មភាពចាំបាច់ របស់សភាដើម្បីកាត់បន្ថយផលប៉ះពាល់ពីស្ថានភាពអាសន្ននៃអាកាសធាតុ ហើយ អនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ; ទាញយក ប្រយោជន៍ពីដំណាក់កាលស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ដើម្បីពន្លឿនដំណើរការ ផ្លាស់ប្តូរពណ៌បៃតង ព្រមទាំងធានាការដោះស្រាយតម្រូវការរបស់ក្រុមមនុស្សដែល មានហានិភ័យខ្ពស់ដូចជាស្ត្រីនិងយុវជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ