មហាសន្និបាតតំណងទូទាំងប្រទេសរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា

មហាសន្និបាតតំណងទូទាំងប្រទេសរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា - ảnh 1
មហាសន្និបាតតំណងទូទាំងប្រទេសរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា

(VOVworld) - នារសៀលថ្ងៃទី២២ មករា មហាសន្និបាតតំណាងទូទាំងប្រទេស
លើកទី៤ អាណត្តិ២០១៥-២០២០ របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ត្រូវ បានរៀបចំឡើងនៅរដ្ឋធានីហាណូយរបស់វៀតណាម។ ថ្លែងមតិនៅទីនេះ តាង
នាមឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ នាយឧត្តមសេនីយ៍ Tran Dai Quang សមាជិកការិ
យាល័យនយោបាយនិងជាំរដ្ឋមន្ត្រីក្រសួងនគរបាលវៀត ណាម​បានអះអាងថា ចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីវៀតណាម កម្ពុជា តាំងពីយូរណាស់មក
បានក្លាយទៅជាទ្រព្យសម្បត្តិមិនកាត់ថៃបានរបស់ប្រជាជាតិ ទាំង២។ក្នុងកាលៈ
ទេសៈ​ សភាពការណ៍ពិភពលោកនិងតំបន់មានបំរ៉ែបំរួលដែល ជះឥទ្ធិពលយ៉ាង
ខ្លាំងទៅលើវៀតណាមនិងកម្ពុជា ការថែរក្សានិងពង្រីកទំនាក់ ទំនងមិត្តភាពនិង
កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង២ គឺជាការ ទទួលខុសត្រូវ
របស់ក្រសួង ស្ថាប័ន អង្គការគ្រប់ជាន់ថ្នាក់និងប្រជាជននៃប្រទេស ទាំង២ ក្នុង
នោះមានសមគមមិត្តភាពវៀតណាម កម្ពុជាផង។នាយឧត្តមសេនីយ៍ Tran Dai
Quang បានស្នើរឲ្យសមាគមមិត្តភាពវៀតណាម កម្ពុជាគ្រប់ជាន់ថ្នាក់ បន្តពង្រីក
ស្នាដៃនានាដែលទទួលបានក្នុងរយៈពេលកន្លងទៅ អនុវត្តល្អកម្មវិធីធ្វើសកម្ម
ភាពក្នុងអាណត្តិខាងមុខនេះ​ មានការរួមវិភាគទានយ៉ាងសកម្មក្នុងការ ពង្រឹង
និងពង្រីកចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងប្រទេសទាំង២។ ក្នុង
ឱកាសនេះដែរ ប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជាលោក Vu Mao មានកិត្តិយសដោយទទួលបានគ្រឿងឥស្សរិយសនាយឧត្តមសេនីយ៍របស់
 ព្រះករុណា ព្រះបាទសម្ដេច​ ព្រះបរមនាថ កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ