មហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍កសិករវៀតណាមលើកទី ៨ នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ

(VOVWORLD) - មហាសន្និបាតមានការចូលរួមរបស់ ប្រតិភូចំនួន ១ ពាន់នាក់ ដែលតំណាងឱ្យសមាជិកជាង ១០ លាននាក់ ប្រជាកសិកររបស់ប្រទេសទាំងមូល ដោយមានភារកិច្ចបូកសរុប វាយតម្លៃស្ថានភាព និងលទ្ធផលការងាររបស់សមាគម និងចលនាកសិករក្នុងអាណត្តិ ២០១៨-២០២៣។
មហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍កសិករវៀតណាមលើកទី ៨ នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ - ảnh 1សន្និសីទសារព័ត៌មានជាមួយព័ត៌មានអំពីមហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍កសិករវៀតណាមលើកទី ៨។ រូបថត៖ TTXVN

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ នឹងប្រព្រឹត្តិទៅមហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍កសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨។ ក្នុងសន្និសីទសារព័ត៌មានដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ អនុប្រធានមជ្ឈឹមសមាគមន៍កសិករវៀតណាម លោកស្រី Bui Thi Thom បានឲ្យដឹងថា៖ មហាសន្និបាតមានការចូលរួមរបស់ ប្រតិភូចំនួន ១ ពាន់នាក់ ដែលតំណាងឱ្យសមាជិកជាង ១០ លាននាក់ ប្រជាកសិកររបស់ប្រទេសទាំងមូល ដោយមានភារកិច្ចបូកសរុប វាយតម្លៃស្ថានភាព និងលទ្ធផលការងាររបស់សមាគម និងចលនាកសិករក្នុងអាណត្តិ ២០១៨-២០២៣; ដាក់ចេញទិសដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់អាណត្តិ ២០២៣-២០២៨។ លោក Nguyen Hong Son ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹមសមាគមន៍កសិករវៀតណាមបានឲ្យដឹងថា៖

“ប្រធានបទមហាសន្និបាតគឺ “សាមគ្គីភាព-ប្រជាធិបតេយ្យ-ច្នៃប្រឌិត-កិច្ចសហប្រតិបត្តិការ-អភិវឌ្ឍន៍” សញ្ញាសម្គាល់ពិសេសគឺ “កិច្ចសហប្រតិបត្តិការ” និង “អភិវឌ្ឍន៍” បង្ហាញពីបំណងប្រាថ្នាមិនត្រឹមតែរបស់បក្ស និងរដ្ឋប៉ុណ្ណោះទេ ថែមទាំងរបស់វណ្ណៈកសិករក្នុងដំណាក់កាលអនុវត្តន៍ឧស្សាហូបនីយកម្ម- ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិទៀតផង។ បើមានការច្នៃប្រឌិត ទើបប្រជាកសិករ ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្លាស់ប្ដូរការត្រិះរិះផលិតកម្ម ស្របតាមនិន្នាការសម័យកាលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ