មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ មិនា

(VOVWORLD) - មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣ អាណត្តិ ២០២២-២០២៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា។
មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ មិនា - ảnh 1តំណាងគណៈចាត់តាំងបានជូនដំណឹងអំពីខ្លឹមសារមួយចំនួនទាក់ទងនឹងមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣  (រូបថត៖ cand.com.vn)

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១ ខែមីនា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមនារីវៀតណាមបានឲ្យដឹងថា៖ ដោយប្រធានបទ “ពង្រីកប្រពៃណី សាមគ្គីភាព ច្នៃប្រឌិត ដើម្បីវិបុលភាពរបស់ប្រទេសជាតិ” អង្គមហាសន្និបាតធ្វើការវាយតម្លៃ បូកសរុបចលនារបស់នារី និងសកម្មភាពរបស់សម្ព័ន្ធសមាគមន៍នារីវៀតណាមអាណត្តិ ២០១៧-២០២១ លើកទិសដៅ ភារកិច្ចសម្រាប់អាណត្តិ ២០២២-២០២៧ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាថិការសម្ព័ន្ធសមាគមន៍នារីនីតិកាលទី ១៣។ អញ្ជើញថ្លែងក្នុងពិធីនេះ លោកស្រី Nguyen Thi Minh Huong អនុប្រធានសម្ព័ន្ធសមាគន៍នារីវៀតណាមបានឲ្យដឹងថា៖ “ចំណុចថ្មីមួយក្នុងដំណើរការរៀបចំមហាសន្និបាតគឺ ក្រៅពី ការថ្លែង បទអន្តរាគមន៍ ក្នុងសម័យប្រជុំពេញអង្គនោះ យើងខ្ញុំបានរៀបចំខ្លឹមសារពិភាក្សាចំនួន ៥ ថែមទៀត សម្រាប់អង្គមហាសន្និបាតធ្វើការចែករំលែក ពិភាក្សាគ្នាយ៉ាងល្អិតល្អន់។ ខ្លឹមសារ សំខាន់ៗទាំង ៥ នេះរួមមាន ការតម្រង់ទិសដៅ ធំៗនាពេលខាងមុខ ដូចជាការពូនជ្រុំតម្លៃគ្រួសារវៀតណាម ការបណ្ដុះបណ្ដាលនារីវៀតណាម សេដ្ឋកិច្ចឌីជីថលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ